សម្តេចភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញចុះសាកសួរសុខទុក្ខវីរកងទ័ពសមរភូមិមុខ មកពីទិសព្រះវិហារ និងឧត្តរមានជ័យ ដែលរងរបួសដោយការវាយប្រហាររបស់កងទ័ពសៀមឈ្លានពាន
ភ្នំពេញ ៖ នៅថ្ងៃព្រហស្បត៍ ទី១១ ខែធ្នូ ឆ្នាំ២០២៥ សម្តេចភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញចុះសាកសួរសុខទុក្ខវីរកងទ័ពសមរភូមិមុខ មកពីទិសព្រះវិហារ និងឧត្តរមានជ័យ ចំនួន៤រូប ដែលរងរបួសដោយការវាយប្រហាររបស់កងទ័ពថៃឈ្លានពាន ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
នាឱកាសនោះដែរ សម្តេចភក្តី បានថ្លែងសរសើរលើកទឹកចិត្ដ និងជូនពរដល់បងប្អូនវីរកងទ័ពឆាប់បានជាសះស្បើយ ដើម្បីឆាប់បានវិលត្រឡប់ទៅជួបជុំជាមួយយុទ្ធមិត្តនៅឯសមរភូមិវិញ និងបន្តបេសកកម្មការពារបូរណភាពទឹកដីជាបន្តទៀត៕


