ហានិភ័យហើយ លោក លី ស្រេង យកតួនាទី ទាញប្រយោជន៍ពីសម្បត្តិធន់ធានធម្មជាតិទន្រ្ទានកាន់កាប់ដីព្រៃឡង់យកមកធ្វើជាកម្មសិទ្ធិហើយថែមទាំងយកឈើប្រណិតធ្វើផ្ទះយ៉ាងរំភើយ

ផ្សាយចេញពីរាជធានីភ្នំពេញៈ លោក លី ស្រេង មេដែនជម្រកសត្វព្រៃឡង់នៅខេត្តកំពង់ធំកំពុងទាញយកប្រយោជន៍ពីសម្បត្តិធន់ធានធម្មជាតិដែលខ្លួនមានតួនាទីជាអ្នកការពារថែរក្សាបែជាទន្រ្ទានកាន់កាប់ដីព្រៃឡង់យកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន និងថែមទាំងយកឈើប្រណិតៗចេញពីព្រៃឡង់មកធ្វើផ្ទះយ៉ាងធំស្គឹមស្គៃនៅក្នុងដែនការពារធម្មជាតិ នៅជាប់និងរបងស្នាក់ការរងបរិស្ថានតំបន់អូរផ្អាវ ដែលស្ថិតនៅភូមិស្រែព្រីង ឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។
ប្រភពពីមន្រ្តីបរិស្ថានម្នាក់នៅស្នាក់ការរងបរិស្ថានតំបន់អូផ្អាវបានឆ្លើយបំភ្លីថា ផ្ទះដែលនៅកំពុងដំណើរការសាងសង់ជាប់និងរបងស្នាក់ការនេះ គឺជាផ្ទះកម្មសិទ្ធិផ្ទាល់ខ្លួនរបស់លោក លី ស្រេង ដែលគេស្គាល់ថាជាមេដែនការពារព្រៃឡង់នៅខេត្តកំពង់ធំ។ ដូចជាខ្លាំងពេកហើយ បើតាមការស្រាវជ្រាវជាមួយការខ្សឹបប្រាប់ដាក់អង្គភាពធីអិនអឹម ថា លោក លី ស្រេង មេដែនជម្រកសត្វព្រៃឡង់នៅខេត្តកំពង់ធំ នេះពិតជាមិនខ្វល់ពីថ្នាក់ដឹកនាំ ក្នុងនាមជារដ្ឋមន្រ្តីក្រសួងបរិស្ថានដែល លោក កំពុងតែខិតខំថែរក្សាការពារ បង្កើនមន្រ្តីល្អ លប់បំបាត់មន្រ្តីគ្រាប់ល្ពៅចោល។ ប្រភពបានបន្តទៀត ក៏ដូចជាប្រជាពលរដ្ឋមួយចំនួនធំបានខ្សឹបប្រាប់បន្ថែមថា បើប្រជាពលរដ្ធសាមញក្រីក្រធម្មតាគឺមិនងាយអាចធ្វើផ្ទះបានយ៉ាងធំស្គឹមស្គៃដូចលោក លី ស្រេង បានទេ បើធ្វើបានក៍មកសុំការអនុញ្ញាតិនិងសែនព្រេនពួកគេខ្លះដែរ ទើបអាចនៅបាន បើមិនដូច្នេះទេប្រឆមនិងការដុតកម្ទេចចោលវិញដែរ។ ជាមួយគ្នានេះដែរ ដើម្បីអោយជ្រាបច្បាស់ និងគោរពវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ដូចសម្តេច តេជោ មានប្រសាសន៍ថា (កុំបំពានអ្នកដ៏ទៃ កុំបំភ្លៃការពិត) ដូច្នេះក្រុមការងារការិយាល័យកណ្តាលរបស់ធីអិនអឹម ក៏ដូចជាសហការរី យើងបានព្យាយាមទំនាក់ទំនងសុំការបំភ្លី ពីលោក លី ស្រេង តែលេខទូរស័ព្ទលោក ខល មិនចូល ហាក់បីដូចជាប្លុកលេខអ្នកសារព័ត៌មាន ដូចគ្នានិង លោក សង សុផល ប្រធានស្នាក់ការរងបរិស្ថានតំបន់អូរផ្អាវ ក៍ពុំអាចខលចូលដែរ។ មហាជនបោះពាក្យថា សូមក្រឡេកទៅមើល លោក លី ស្រេងមានតួរនាទីជាអ្នកការពារព្រៃឈើ និងថែរក្សាសត្វព្រៃដីរដ្ឋ បែរជាលួចឆក់ឱកាសទន្រ្ទានយកដីគម្របព្រៃឈើ និងដឹកឈើប្រណិតៗយកមកធ្វើផ្ទះយ៉ាងធំបែបនេះល្មើសច្បាប់ដែរឬទេ? ពិសេសផ្ទុយនិងមាត្រា១១ នៃច្បាប់ស្ដីពីតំបន់ការពារធម្មជាតិយ៉ាងធ្ងន់ធ្ងូរ ធីអិនអឹមរងចាំមើលថា តើច្បាប់មានវិធានការយ៉ាងណា?។ សម្រួលដោយ ទៀង បុណ្ណរី
អត្ថបទដែលជាប់ទាក់ទង