ជនជាតិចិនម្នាក់ស្រវឹងស្រាជោគជាំបើករថយន្ត alphard មួយគ្រឿងទៅបុកនឹងកង់បីឥណ្ឌាបណ្ដាលឲ្យក្រឡាប់

មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានបណ្ដាលឲ្យកង់បីក្រឡាប់នៅនឹងកន្លែងពីព្រោះដោយសារជនជាតិចិនម្នាក់បានបើករថយន្តអាល់ហ្វាតមួយគ្រឿងបុកពីក្រោយពេញទំហឹង បណ្ដាលឲ្យកង់បីនោះក្រឡាប់ហើយក៏មានអ្នករងរបួសបីនាក់ផងដែរ។ហេតុការណ៍នេះគឺស្ថិតនៅតាមបណ្ដោយផ្លូវខាងត្បូងសម្ដេចសង្ឃជូន ណាត ជិតនឹងផ្លូវបែកជាបួន ខាងក្រោយស្ថានទូតសូវៀត។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង 4:30 នាទីទាបភ្លឺនៅថ្ងៃទី 19 ខែវិច្ឆិកាឆ្នាំ 2022 បើតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យTNMដឹងថា មានរថយន្តមួយគ្រឿង ម៉ាកalphard ពាក់ផ្លាកលេខភ្នំពេញ 2BQ9883.បានធ្វើដំណើរពីជើងទៅត្បូងដោយជនជាតិចិនម្នាក់ជាអ្នកបើករថយន្តស្រវឹងជោគជាំក៏បានបុកជាមួយនឹង កង់បីឥណ្ឌាមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1HI.9765 កំពុងធ្វើដំណើរនៅជិតផ្លូវបែកជា 4 ក្រោយស្ថានទូតសូវៀត បានបណ្ដាលឲ្យបុរសជាអ្នករត់កង់បីរងរបួសធ្ងន់និងអ្នកធ្វើដំណើរពីរនាក់ទៀតផងដែរ។បន្ទាប់មករថយន្ត អាល់ហ្វាតមួយគ្រឿងនេះក៏បានធ្វើដំណើរទៅមុខទៀតក៏បង្កគ្រោះថ្នាក់មួយកន្លែងទៀតគឺស្ថិតនៅទល់មុខផ្សារអ៊ីអន១ ហើយក៏បានបង្កគ្រោះថ្នាក់បុកបង្គោលភ្លើងជាលើកទី 2 ហើយភ្លាមៗនោះជនជាតិចិនម្នាក់ដែលស្រវឹងស្រាជោគជាំក៏មិនបានរត់ទៅណាដែរដោយសារស្ថានភាពស្រវឹងខ្លាំងពេក ក៏ដេកនៅក្នុងរថយន្តអាហ្វាតហើយលើកជើងធ្វើមិនដឹងមិនឮមិនខ្លាចអ្វីទាំងអស់។ មួយសន្ទុះក្រោយមកក៏មានសមត្ថកិច្ចមកដល់កន្លែងកើតហេតុហើយក៏ហៅរថយន្តស្ទូចមកស្ទូចយកទៅរក្សាទុកនៅចរាចរណ៍ជើងគោកដើម្បីដោះស្រាយទៅតាមច្បាប់ផងដែរ។ សហការី សំណាង TNM TV Online សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង