រដ្ឋមន្ត្រីក្រសួងសុខាភិបាលជំរុញឲ្យក្រុមគ្រូពេទ្យចុះចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ដូសជម្រុញដល់ភូមិរបស់ប្រជាពលរដ្ឋ

តាកែវ៖ នៅក្នុងឱកាសអញ្ជើញចូលរួមចុះបឋមសិលាកសាងអាគារមន្ទីរពេទ្យបង្អែកអង្គរការ នៅក្នុងស្រុកត្រាំកក់ ខេត្តតាកែវ នៅព្រឹកថ្ងៃ សុក្រ ទី ១៨ ខែ វិឆ្ឆិការ ឆ្នាំ ២០២២នេះ រដ្ឋមន្រ្តីក្រសួងសុខាភិបាលឯកឧត្តម ម៉ម ប៊ុនហេង បានធ្វើការជម្រុញដល់ក្រុមគ្រូពេទ្យនៅមូលដ្ឋានធ្វើយ៉ាងណាចុះទៅចាក់វ់ាក់សាំងការពារជំងឺកូវីដដូសជម្រុញជូនបងប្អូនប្រជាពលរដ្ឋដល់ភូមិឃុំនិងដល់លំនៅដ្ឋាន។ ឯកឧត្តម ម៉ម ប៊ុនហេង បានមានប្រសាសន៍បន្តថា ជំងឺកូវីដ១៩មិនទាន់បាត់ទាំងស្រុងនៅឡើយទេ ជំងឺនេះនៅបន្តឆ្លងរីករាលដាលបើយើងមិនធ្វើការទប់ស្កាត់អោយបានជាប់ជាប្រចាំតាមរយៈការចាក់វ៉ាក់សាំងឲ្យបានគ្រប់ចំនួនដូសទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល។ បច្ចុប្បន្នមានបងប្អូនប្រជាពលរដ្ឋជាច្រើនបានចូលខ្លួនមកចាក់វ៉ាក់សាំងក៍ប៉ុន្តែការចាក់វ៉ាក់សាំងរបស់បងប្អូណប្រជាពលរដ្ឋយើងមួយចំនួនមិនបានចាក់គ្រប់ដូសនោះទេ។ឯកឧត្តមរដ្ឋមន្រ្តីក្រសួងសុខាភិបាលបានថ្លែងបន្តថា ដើម្បីអោយការចាក់វ៉ាក់សាំងដូសជម្រុញជូនបងប្អូនប្រជាពលរដ្ឋឲ្យបានគ្រប់ដូស ក្រុមគ្រូពេទ្យគួតែធ្វើសកម្មភាពដល់ភូមិរបស់បងប្អូនប្រជាពលរដ្ឋនៅពេលមានកម្មវិធីបុណ្យទាននៅតាមភូមិ តាមវត្តអារ៉ាមឬកម្មវិធីជួបជុំអ្វីមួយ ព្រោះបងប្អូនប្រជាពលរដ្ឋខ្លះលោកមិនមានពេលវេលាគ្រប់គ្រាន់មកចាក់វ៉ាក់សាំងនៅតាមមណ្ឌលសុខភាពឬនៅតាមមន្ទីរពេទ្យបង្អែកនានានោះទេ។ នៅក្នុងឱកាសនោះឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលក៍បានលើកទឹកចឹត្តដល់ក្រុមគ្រូពេទ្យទាំងអស់ឲ្យប្រឹងប្រែងព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋអោយបានល្អនិងប្រកបដោយសិលធម៌វិជ្ជាជីវៈ ដែលនឹងនាំឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរយើងកាន់តែមានជំនឿជឿជាក់លើក្រុមគ្រូពេទ្យខ្មែរយើងបន្ថែមទៀត៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង