ប្រធានាធិបតីសហរដ្ឋអាមេរិក អញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី១០ និងកិច្ចប្រជុំពាក់ព័ន្ធ

ប្រធានាធិបតីសហរដ្ឋអាមេរិក អញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី១០ និងកិច្ចប្រជុំពាក់ព័ន្ធ នៅព្រះរាជាណាចក្រកម្ពុជា ។ សូមជម្រាបថា កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី១០ នឹងពិនិត្យវាយ តម្លៃទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងសហរដ្ឋអាមេរិក ដើម្បីជំរុញការគាំទ្ររបស់អាមេរិក ចំពោះមជ្ឈភាពអាស៊ាន និងនម្មាបនកម្មតំបន់ និងមានសារៈសំខាន់ក្នុងការរក្សាសន្តិភាព និងស្ថេរភាពនៅក្នុងតំបន់។ កិច្ចប្រជុំនេះ ក៏នឹងពិភាក្សាអំពីការត្រៀមរៀបចំកិច្ចប្រជុំថ្នាក់ រដ្ឋមន្ត្រីអាស៊ាន-សហរដ្ឋអាមេរិក លើកដំបូង ស្ដីពីការប្រែប្រួលអាកាសធាតុ និងបរិស្ថាន ៕ សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង