មន្ត្រីអង្គការ Nature Life បានឱ្យដឹងនៅថ្ងៃពុធ ៩រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ថា តាមការអង្កេតទឹកធំនៅឆ្នាំនេះ បានធ្វើឱ្យប៉ះពាល់ដល់សម្បុកពង កូនសត្វស្លាបទឹក នៅតំបន់ការ ពារទេសភាពបឹងព្រែកល្ពៅ ដោយសារតែព្រៃ និង ស្មៅដែលដុះនៅតាមមាត់បឹង បានលិចអស់ច្រើនមិនអាចឱ្យសត្វស្លាបធ្វើសម្បុកបាន។ ប្រភពដដែលបានឱ្យដឹងទៀតថា ទឹកធំនៅឆ្នាំនេះ ប៉ះពាល់ដល់សម្បុកពងកូនសត្វស្លាបទឹក នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅមួយចំនួន។ អង្គការជីវិតធម្មជាតិនៅកម្ពុជានិងមន្រ្តីបរិស្ថាន គ្រប់គ្រងតំបន់ការពារទេសភាពនេះ កំពុងតែអង្គេតតាមដានពីការពងកូនសត្វស្លាបទឹកនៅតំបន់នេះ យ៉ាងយកចិត្តទុកដាក់បំផុត ។ អង្គការ Nature Life បានអំពាវនាវដល់បងប្អូនប្រជាសហគមន៍ និង អាជ្ញាធរមូលដ្ឋានចូលរួមទប់ស្កាត់ការរំខាន និងការចូលប្រមូលយកពងកូនរបស់សត្វស្លាបទាំងនេះ ហើយមន្ត្រីអនុរក្សសង្ឃឹមថា នៅពេលទឹកស្រកបន្តិច ពពួកសត្វស្លាបតឹក នឹង bnjt កាច់សម្បុកពងកូនឡើងវិញ កាន់តែច្រើនជាងនេះ ៕សម្រួលដោយ ទៀង បុណ្ណរី