មន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ ប្រកាសជូនដល់អាជ្ញាធរគ្រប់ថ្នាក់ នៅគ្រប់ស្រុក-ក្រុង គ្រប់ឃុំ ប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ន

មន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ ប្រកាសជូនដល់អាជ្ញាធរគ្រប់ថ្នាក់ នៅគ្រប់ស្រុក-ក្រុង គ្រប់ឃុំ ប្រជាពលរដ្ឋ ទាំងអស់ក្នុងខេត្ត មេត្តាយកកចិត្តទុកដាក់ប្រុងប្រយ័តខ្ពស់ ក្រែងមានប្រការណាកើតឡើងជាយថាហេតុ។ នេះបើយោងតាមប្រភពព័ត៌មានពីក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងនារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២។ការប្រកាសខាងលើ បាន្វើឡើងដោយផ្អែកលើស្ថានភាពទឹកជំនន់ដោយទឹកភ្លៀងក្នុងស្រុក និងទឹកធ្លាក់មកពីប្រទេសថៃ នៅគ្រប់ច្រកព្រំដែន និងតាមការប្រកាសពីទឹកភ្លៀច្រើនក្នុងខេត្តបន្ទាយមានជ័យជាប់ៗគ្នាផង របស់ក្រសូងធនធានទឹក និងឧតុនិយមផង និងកំពស់ទឹកជិតនិងហួសកំពស់ប្រកាសប្រុងប្រយ័ត្នក្នុងតំបន់ផង៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង