ក្រសួងបរិស្ថាន រៀបចំសិក្ខាសាលា ស្តីពី ផែនទីបង្ហាញផ្លូវ និងផែនការសកម្មភាពលទ្ធកម្មសាធារណៈប្រកបដោយនិរន្តរភាព នៅកម្ពុជា

ភ្នំពេញ៖ នាយកដ្ឋានសេដ្ឋកិច្ចបៃតង នៃក្រសួងបរិស្ថានសហការជាមួយទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) បានរៀបចំសិក្ខាសាលា ស្តីពី ផែនទីបង្ហាញផ្លូវ និងផែនការសកម្មភាពលទ្ធកម្មសាធារណៈប្រកបដោយនិរន្តរភាព នៅកម្ពុជា នាថ្ងៃអង្គារ១០រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ នៅសណ្ឋាគារ Raffle Le Royal ក្រោមអធិបតីភាព លោកជំទាវ ងិន លីណា អគ្គនាយករង នៃ អ.គ.យ. និងជាប្រធានក្រុមការងារ បច្ចេកទេស ការប្រើប្រាស់ និងផលិតកម្មដោយនិរន្តរភាព (SCP) និង លោក តាំង ម៉េងអៀង ប្រធាននាយកដ្ឋានសេដ្ឋកិច្ចបៃតង ដោយមានការអញ្ជើញចូលរួមតំណាងអន្តរក្រសួងដែលជាសមាជិកក្រុមការងារ SCP និង សភាពាណិជ្ជកម្មកម្ពុជា ប្រមាណ ជា ៣៥ នាក់។សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងសំខាន់ដូចខាងក្រោម៖ ១.បង្ហាញពីសេចក្តីព្រាងផែនទីបង្ហាញផ្លូវនៃ SPP និងផែនការសកម្មភាព ២០២៤ ដល់ ២០៣៥ និងពិភាក្សាផែនការសកម្មភាពគន្លឹះ តួនាទី ភារកិច្ច និងជំហានបន្ទាប់ដើម្បីឱ្យឯកសារគតិយុត្តនេះអាចទទួលបានគ្រប់ជ្រុងជ្រោយ និងផ្តល់ឧត្តមប្រយោជន៍ដល់សង្គមកម្ពុជា។ អង្គសិក្ខាសាលា បានពិភាក្សាស៊ីជម្រៅលើសកម្មភាពអាទិភាព ពេលវេលា ការទទួលខុសត្រូវ ការរំពឹងទុក ដើម្បីរៀបចំផែនទីបង្ហាញផ្លូវ និងផែនការសកម្មភាពលទ្ធកម្មសាធារណៈប្រកបដោយនិរន្តរភាព ដូចក្នុង គោលបំណងយុទ្ធសាស្ត្រ (SO) ដូចខាងក្រោម៖ គោលបំណងយុទ្ធសាស្ត្រទី១ (SO1): ការអភិវឌ្ឍន៍គោលនយោបាយ និងឧបករណ៍ច្បាប់ និងការរៀបចំស្ថាប័ន។ គោលបំណងយុទ្ធសាស្ត្រទី២ ( S02): ការអភិវឌ្ឍលក្ខណៈវិនិច្ឆ័យបរិស្ថាន។ គោលបំណងយុទ្ធសាស្ត្រទី៣ (SO3): ការលើកកម្ពស់ការយល់ដឹង និងពង្រឹងសមត្ថភាព។ គោលបំណងយុទ្ធសាស្ត្រទី៤ (SO4): ការតាមដាន និងត្រួតពិនិត្រ និងវាយតម្លៃ។ គោលបំណងយុទ្ធសាស្ត្រទី៥ (S05) : ការចូលរួមពីវិស័យឯកជន និងការកសាងបណ្តាញដៃគូ៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង