សហគមន៍អេកូទេសចរណ៍ចំនួន៣ មានខេត្តស្ទឹងត្រែង និងខេត្តក្រចះ ត្រូវបានអង្គការកម្មវិធីផ្លាស់ប្ដូរ បទពិសោធន៍អនុផលព្រៃឈើ(NTFP-EP)កម្ពុជាចូលរួមសហការជួយ

ខេត្តស្ទឹងត្រែង:   អង្គការកម្មវិធីផ្លាស់ប្តូរបទពិសោធន៍ អនុផលព្រៃឈើ(NTFP-EP) កម្ពុជា បានចូលរួមសហការជាមួយ មន្ទីរទេសចរណ៍ អាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធ ក្នុងគោលបំណង ជួយគាំទ្រ ដល់សហគមន៍ចំនួន៣ មាននៅក្នុងខេត្តស្ទឹងត្រែង និងក្រចេះ ដើម្បីជំរុញឱ្យទទួលបានប្រាក់ចំណូលខ្ពស់ពីវិស័យទេសចរណ៍។សហគមន៍អេកូទេសចរណ៍ចំនួន៣ នេះរួមមានៈ ទី១សហគមន៍អេកូទេសចរណ៍បុរីអូស្វាយក្នុងស្រុកបុរីអូរស្វាយសែនជ័យ . ទី២ សហគមន៍អេកូទេសចរណ៍ភ្នំជម្រកសត្វនៅស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង និងទី៣ សហគមន៍អេកូទេសចរណ៍កោះ៣០ នៅក្នុងស្រុកសំបូរខេត្តក្រចេះ។ អង្គការផ្លាស់ប្តូរបទពិសោធន៍អនុផលព្រៃឈើ កម្ពុជា តាមរយៈគម្រោងការបង្កើនគុណភាព ជាគំរូ សម្រាប់សហគមន៍អេកូទេសចរណ៍ នៅតាមដងទន្លេមេគង្គលើ ដែលមានការឧបត្ថមថវិកា ដោយ១ទីភ្នាក់ងារ សហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍ អន្តរជាតិ (USAID) និងតាមរយៈគម្រោង ព្រៃឡង់បៃតង់ (GPL)  ដែលមានរយៈពេល១៨ខែ គឺចាប់ពីខែកក្កដា ឆ្នាំ២០២១ ដល់ ខែធ្នូ    ឆ្នាំ២០២២នេះ ។ ត្រូវបានរៀបចំកញ្ចប់ថវិកា មួយចំនួន ក្នុងគោលបំណងបំពេញបន្ថែម លើតម្រូវការ ចាំបាច់សម្រាប់ សហគមន៍ទាំងនេះ NTFP-EP មិនតែប៉ុណ្ណោអង្គការបានទិញ ជាសម្ភារគាំទ្រ ផ្នែកសេវាកម្ម អេកូទេសចរណ៍ យកមកចែក ជូនសហគមន៍ ក្នុងការបង្កើនចំណូលចូល ឲ្យកាន់តែប្រសើឡើង ។ លោកស្រីទេស ធាភី តំណាងអង្គការNTFP-EP កម្ពជា បានលើកឡើងថា ចំពោះសម្ភារ ដែលខាងអង្គការបានផ្ដល់ជូន ដល់សហគមន៍ទាំងនេះ គឺរួមមាន : ទី១ សហគមន៍អេកូទេសចរណ៍បុរីអូរស្វាយទទួលបាន ទូកកៃយ៉ាក់ចំនួន៦. តង់បោះជំរុំចំនួន១០កំផ្លេរ និងផ្ទាំងក្តារពត៌មានចំនួន០១. ទី២សហគមន៍អេកូទេសចរណ៍ភ្នំជម្រកសត្វ ទទួលបានកង់ទេសចរចំនួន៦គ្រឿង និងតង់ចំនួន១០កំផ្លេរ ព្រមទាំងផ្ទាំងក្តារពត៌មានចំនួន០១. ទី៣ សហគមន៍អេកូទេសចរណ៍កោះ៣០ ទទួលបាន ទូកកៃយ៉ាក់ ចំនួន៣ កង់ទេសចរ ចំនួន៦គ្រឿង តង់បោះជំរំ ចំនួន១០កំផ្លេរ និងផ្ទាំងក្តារពត៌មានចំនួន០១។ លោកស្រីបានបញ្ជាក់ថា សម្ភារទាំងនេះនឹងត្រូវបាន ឲ្យប្រើប្រាស់ ក្នុងក្របខណ្ឌរួមដែលបម្រើ ឲ្យផលប្រយោជន៌ផ្នែកខាងសហគមន៍អេកូទេសចរណ៍តែប៉ុណ្ណោះ។ ហើយសង្ឃឹមថាសំភារទាំងអស់នោះ អាចបម្រើសេវាកម្ម ជូនដល់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ដែលមកកម្សាន្តលេងនៅតាមសហគមន៍អេកូទេសចរណ៍ទាំងបីខាងលើនេះដោយសប្បាយរីករាយនិងសុវត្តិភាព។ លោក ឃុត សំអុល ប្រធានសហគមន៍អេកូទេសចរណ៍ កោះ៣០ បានឲ្យដឹងថាក្រោយពី អង្គការជួយជាសម្ភារ ដល់សហគមន៍សម្រាប់យកទៅ ប្រើប្រាស់ បម្រើដល់វិស័យទេសចរណ៍ក្នុងស្រុក គឺ ពិតជា បានជួយសម្រាលបន្ទុក ក្នុងការចំណាយ របស់សហគមន៍បានមួយផ្នែកធំ។ លោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ ខេត្តស្ទឹងត្រែង ក៏ដូចជា លោក ចាន់ សុគន្ធី ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ មានប្រសាសន៍លើកឡើងស្រដៀងគ្នាថា លោកពេញចិត្តក្នុងការគាំទ្រចំពោះអង្គការដៃគូ ដែលបានមកជួយដល់សហគមន៍ ជួយតាមរយៈការផ្តល់ជាសម្ភារ សម្រាប់បម្រើដល់វិស័យទេសចរណ៍ ទុកសម្រាប់ឲ្យភ្ញៀវ ដែលបានចូលមកទស្សនា នៅតាមសហគមន៍ខាងលើនោះ៕       (ដោយសហការី tnm ស្ទឹងត្រែង) សម្រួលដោយ ទៀង បុណ្ណរី​

អត្ថបទដែលជាប់ទាក់ទង