សហរដ្ឋអាមេរិកបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ៥.៣ម៉ឺននាក់ទៀតក្នុង១ថ្ងៃ

TNM(វ៉ាស៊ីនតោន) ៖ តាមការដកស្រង់ទិន្នន័យចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃអង្គារ ទី០២ ខែមីនា ឆ្នាំ២០២១នេះ បង្ហាញថា នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៥៣,១៤៧នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ១,៤៣៩នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។

សរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ២៩,៣១៤,២៥៤ ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៥២៧,២២៦នាក់ និងជាសះស្បើយឡើងសរុប ១៩,៨១៧,៥៣២នាក់៕

 

អត្ថបទដែលជាប់ទាក់ទង