អាជ្ញាធរជាតិព្រះវិហារ និង សាកលវិទ្យាល័យ ប្រ៊ីតធិស កូឡុំប៊ែ បើកការស្រាវជ្រាវបុរាណវិទ្យានៅរមណីយដ្ឋាន ប្រាសាទកោះកេរ

ភ្នំពេញ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២–

នៅថ្ងៃ៤រោច ខែចេត្រ ឆ្នាំខាលចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០២២ អាជ្ញាធរជាតិព្រះវិហារ បានសហការលើការសិក្សាស្រាវជ្រាវជាមួយស្ថាប័នអន្តរជាតិ ដែលអញ្ជើញមកពីសាកលវិទ្យាល័យ ប្រ៊ីតធិស កូឡុំប៊ែ (British Columbia University) បើកគម្រោងកិច្ចការងារស្រាវជ្រាវវិស័យបុរាណវិទ្យាដោយប្រើប្រាស់ឧបករណ៍ Ground Penetrating Radar(GPR) ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ។

គម្រោងការងាស្រាវជ្រាវវិស័យបុរាណវិទ្យានេះ ដឹកនាំដោយលោកស្រីបណ្ឌិត Sarah Klassen លើការងារស្រាវជ្រាវវិស័យបុរាណវិទ្យា ដោយប្រើប្រាស់ឧបករណ៍ GPR ដើម្បីស្កេននៅទីតាំងចន្លោះពីប្រាសាទធំដល់អណ្តូងព្រេង ឬរាជវាំងបុរាណ ក្នុងគោលបំណងសិក្សាឈ្វេងយល់ ពីការតាំងទីរបស់មនុស្សនាសម័យបុរាណ និង រចនាសម្ព័ន្ធសំណង់បុរាណមួយចំនួនដែលកប់បាត់ក្នុងស្រទាប់ដីចាក់បង្គរអស់ជាច្រើនសតវត្សមកហើយ។

សូមបញ្ជាក់ថា គម្រោងកិច្ចសហការស្រាវជ្រាវនេះមានរយៈពេល១០ថ្ងៃ ក្នុងការប្រមូលទិន្នន័យនៅទីកន្លែងដែលបានកំណត់ ក្នុងរមណីយដ្ឋានកោះកេរ។ លក្ខណៈពិសេសនៃការប្រើប្រាស់ម៉ាស៊ីនស្កេននេះ គឺប្រើប្រាស់រលកវិទ្យុកម្មចាក់ចូលទៅក្នុងដី ដែលអាចឱ្យយើងដឹងនូវរចនាសម្ព័ន្ធគ្រឹះសំណង់ផ្សេងៗកប់ក្នុងដី ដោយមិនចាំបាច់ធ្វើការកាយដីចេញ៕សម្រួលដោយ ទៀង បុណ្ណរី

 

អត្ថបទដែលជាប់ទាក់ទង