ក្រសួងទេសចរណ៍ណែនាំ ដល់រដ្ឋបាលរាជធានីខេត្តទាំងអស់ដែលរៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីអនុវត្តឱ្យបាននូវវិធានសុវត្ថិភាពទេសចរណ៍និងនីតិវិធីប្រតិបត្តិស្ដង់ដារអប្បបរមា

ក្រសួងទេសចរណ៍បានណែនាំ ដល់រដ្ឋបាលរាជធានីខេត្តទាំងអស់ដែលរៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីត្រូវអនុវត្តឱ្យបាននូវវិធានសុវត្ថិភាពទេសចរណ៍និងនីតិវិធីប្រតិបត្តិស្ដង់ដារអប្បបរមា ដើម្បីធានាសុវត្ថិភាពដល់ប្រជាពលរដ្ឋខ្មែរ និងទេសចរផ្ទៃក្នុងដែលធ្វើដំណើរកម្សាន្តទៅកាន់គោលដៅទេសចរណ៍នានាក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ។

លោក កែន សុភី អនុប្រធាននាយកដ្ឋាន អភិវឌ្ឍន៍ផលិតផលទេសចរណ៍ នៃក្រសួងទេសចរណ៍ បានប្រាប់ទូរទស្សន៍ អន ឡាញ  TNM  ឱ្យដឹងថា មន្រ្តីជំនាញទេសចរណ៍កំពុងបន្តធ្វើការចុះផ្សព្វផ្សាយ និងត្រួតពិនិត្យ នឹង វាយតម្លៃទីតាំង ទៅតាមបណ្តាខេត្តនីមួយៗ រៀបចំព្រឹត្តិការណ៍សង្ក្រាន្ត និងរមណីយដ្ឋានទេសចរណ៍ នាnaឱកាសបុណ្យចូលឆ្នាំខ្មែរ គឺធ្វើយ៉ាងណា ឱ្យម្ចាស់អាជីវកម្មទេសចរណ៍ទាំងនោះអនុវត្តន៍ឱ្យបាននូវវិធានសុវត្ថិភាពទេសចរណ៍ និងនិតិវិធី ស្តង់ដារប្រតិបត្តិអប្បបរមា (SOP)តាមកន្លងប្រក្រតីភាពថ្មី ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ជាមួយរាជរដ្ឋាភិបាល ។ លោក បានបន្តថា ពិធីសង្រាន្តឆ្នាំថ្មី ឆ្នាំ២០២២នេះ ដើម្បីប្រជាពលរដ្ឋបានចូលរួមសប្បាយរីករាយជាមួយគ្នាក្នុងឆ្នាំថ្មី បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិនិងអន្តរជាតិទាំងអស់ ចូលរួមទស្សនា កម្សាន្តសប្បាយឱ្យបានច្រើនកុះករ ប៉ុន្តែត្រូវបង្កើនការអនុវត្តវិធានសុខាភិបានឱ្យបានត្រឹមត្រូវ ។

«កន្លងមក ដែលរាជរដ្ឋាភិបាលដាក់យុទ្ធសាស្ត្រចេញរួចហើយ រក្សាគម្លាត អញ្ចឹងហើយ បានយុទ្ធសាស្ត្រក្រសួងទេសចរណ៍ តែងតែធ្វើសារាចរណែនាំ ឱ្យប្រតិបត្តិករទេសចរណ៍ និងរដ្ឋបាលរាជធានីខេត្ត ត្រូវតែរៀបចំសហការគ្នា រៀបចំព្រឹត្តិការណ៍តាមបណ្តាខេត្ត រៀងៗខ្លួនដើម្បី កុំឱ្យភ្ញៀវទេសចរណ៍ ទៅកកកុញនៅតាមតំបន់ ។ អញ្ចឹងយើងត្រូវរៀបចំ ព្រឹត្តិការណ៍នៅតាមខេត្តនីមួយៗ មន្ទីរជំនាញត្រូវចុះជាប់ បន្ទាប់មករដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដាក់វិធានការឱ្យរដ្ឋបាលរាជធានីខេត្ត ត្រូវតែអនុវត្ត ទៅលើគោលការណ៍ស្តង់ដារ ទៅតាមនីតិវិធី ធ្វើយ៉ាងណា នៅពេលភ្ញៀវទេសចរណ៍ ទៅកាន់តំបន់ផ្សេងៗ មានសុវត្ថិភាព »។

សូមបញ្ជាក់ថា ក្រសួងទេសចរណ៍ ក៏បានក្រើនរំលឹកអំពីការអនុវត្តវិធានការចាំបាច់នានាដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ក្រសួងទេសចរណ៍ និងរដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅធ្វើយ៉ាងណាទប់ស្កាត់ការរាលដាលឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ធានាបានសុវត្ថិភាពនិងភាពកក់ក្តៅដល់ភ្ញៀវទេសចរណ៍ទៅលេងកម្សាន្ត៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង