Today Internet

រដ្ឋបាលខេត្តកំពង់ចាម យករូបសំណាក ព្រះឥន្ទ្រគង់លើដំរីឯរាវ័ណ មកដាក់នៅសួនច្បារតាមដងទន្លេ មុខមន្ទីរពេទ្យមេគង្គ

 ខេត្តកំពង់ចាម ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២

រូបសំណាក  ព្រះឥន្ទ្រគង់លើដំរីឯរាវ័ណ  ដែលកសាងឡើងអំពីថ្មភក់ មានទម្ងន់ប្រមាណជាង ២០តោន ដែលបានកសាងរួចរាល់ជាស្ថាពរហើយនោះ ត្រូវរដ្ឋបាលខេត្តកំពង់ចាម យកមកតម្កល់នៅសួនច្បារតាមមាត់ទន្លេមេគង្គ ត្រង់ចំណុច មុខមន្ទីរពេទ្យមេគង្គ ក្នុងក្រុងកំពង់ចាម នៅព្រឹកថ្ងៃ៦កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី០៧ ខែមេសា ឆ្នាំ២០២២ ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា រូបសំណាក  ព្រះឥន្ទ្រគង់លើដំរីឯរាវ័ណ  នេះ គឺត្រូវបានសិក្សាដោយផ្អែកលើមូលដ្ឋាន នៃរចនាបថចម្លាក់លោត នៃរចនាបថខ្មែរបុរាណ បីធ្វើការសំយោគបញ្ចូលគ្នា ដែលទីមួយរចនាបថបាពួន, ទីពីររចនាបថអង្គរ, និងទីបី រចនាបថបាយ័ន ។

ចំណែកបដិមាព្រះឥន្ទ្រ ត្រូវបានសិក្សាដោយកំណត់ទម្រង់ឥរិយាបថ សន្តិភាព-ឈ្នះចម្បាំង តំណាងឱ្យសេចក្តីដឹងគុណចំពោះ “សន្តិភាព” ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ នៃសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជា ទទួលបានសុខសន្តិភាពបរិបូណ៌ ។

ក្នុងឱកាសចុះទៅពិនិត្យមើលការដាក់តាំង រូបសំណាក  ព្រះឥន្ទ្រគង់លើដំរីឯរាវ័ណ  នារសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា បានណែនាំ ជំរុញនៃការពន្លឿនការរៀបចំបរិវេណនៃរូបសំណាក ដោយរៀបការូជុំវិញជើងទម្រឱ្យបានរួចរាល់ មុនឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះ ដើម្បីងាយស្រួលដល់ភ្ញៀវទេសចរដើរកម្សាន្តនិងថតផ្តិតយករូបភាំពនេះទុក្ខជាអានុស្សាវរីយ៍ ៕សម្រួលដោយ ទៀង បុណ្ណរី

 

អត្ថបទដែលជាប់ទាក់ទង