អាមេរិក​បង្កកប្រាក់១ពាន់លានដុល្លាររបស់មីយ៉ាន់ម៉ា​ដោ​យដាក់ទណ្ឌកម្មលើ​ឧត្តមសេនី​យ៍ធ្វើរដ្ឋប្រ​ហារ

ប្រធានាធិបតីអាមេរិកJoeBidenបានអនុម័តបទបញ្ជាប្រតិបត្តិមួយត្រួសត្រាយផ្លូវសម្រាប់ការដាក់ទណ្ឌកម្មថ្មីលើឧត្តមសេនីយ៍យោធាមីយ៉ាន់ម៉ាបន្ទាប់ពីរដ្ឋប្រហារយោធារបស់ប្រទេសនេះកាលពីថ្ងៃទី១ខែកុម្ភៈ។ទីភ្នាក់ងារព័ត៌មានReutersបានដកស្រង់សម្តីប្រធានាធិបតីអាមេរិកលោកBidenនៅថ្ងៃទី១០ខែកុម្ភៈថា“ ខ្ញុំបានអនុម័តបទបញ្ជាប្រតិបត្តិថ្មីមួយដែលអនុញ្ញាតឱ្យយើងដាក់ទណ្ឌកម្មភ្លាមៗទៅលើមេដឹកនាំយោធាមីយ៉ាន់ម៉ាដែលបានដឹកនាំធ្វើរដ្ឋប្រហារដាក់ទណ្ឌកម្មផលប្រយោជន៍អាជីវកម្មរបស់ពួកគេក៏ដូចជាដាក់ទណ្ឌកម្មសាច់ញាតិរបស់ពួកគេ”។ម្ចាស់សេតវិមានបានបន្ថែមទៀតថាសហរដ្ឋអាមេរិកក៏បានបង្កកថវិការដ្ឋាភិបាលរបស់មីយ៉ាន់ម៉ាចំនួន១ពាន់លានដុល្លារផងដែរ។ដោយរារាំងមេដឹកនាំយោធាមីយ៉ាន់ម៉ាមិនឱ្យទទួលបានមូលនិធិទាំងនេះ។លោកBidenបាននិយាយនៅសប្តាហ៍នេះថារដ្ឋបាលរបស់លោកនឹងកំណត់ក្រុមទី១ដែលត្រូវទទួលទណ្ឌកម្ម។មន្ត្រីយោធាមីយ៉ាន់ម៉ាជាច្រើនរូបរួមទាំងឧត្តមសេនីយ៍Min Aung Hlaingបានរងនូវការដាក់ទណ្ឌកម្មមុនៗរបស់សហរដ្ឋអាមេរិកដែលរួមមានទាំងការហាមឃាត់ការចូលនិងការដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុផ្សេងទៀតដោយសារតែយុទ្ធនាការប្រឆាំងនឹងជនមូស្លីមរ៉ូហ៊ីងយ៉ា។
សហរដ្ឋអាមេរិកបានរឹតបន្តឹងទណ្ឌកម្មលើយោធាមីយ៉ាន់ម៉ាភ្លាមៗបន្ទាប់ពីកងទ័ពរបស់ខ្លួនបានចាប់ខ្លួនមន្រ្តីស៊ីវិលនិងទទួលបានការគ្រប់គ្រងប្រទេស។ បច្ចុប្បន្នមន្រ្តីស៊ីវិលរួមមានប្រធានាធិបតី Win Myint និងទីប្រឹក្សារដ្ឋលោកស្រីAung San Suu Kyiកំពុងស្ថិតនៅក្នុងការឃុំខ្លួនក្នុងផ្ទះនៅឡើយ។សហរដ្ឋអាមេរិកនិងប្រទេសជាច្រើនបានថ្កោលទោសរដ្ឋប្រហារនិងស្នើឱ្យយោធាមីយ៉ាន់ម៉ាដោះលែងមន្រ្តីស៊ីវិលជាបន្ទាន់។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Ned Price បានថ្លែងថាសហរដ្ឋអាមេរិកអាចបន្តបង្កើនសម្ពាធលើឧត្តមសេនីយ៍មីយ៉ាន់ម៉ាតាមរយៈការសម្របសម្រួលសកម្មភាពជាមួយសម្ព័ន្ធមិត្ត។នៅខាងយោធាមីយ៉ាន់ម៉ាលោកឧត្តមសេនីយ៍ឯក Hlaing បាននិយាយថាការផ្ទេរអំណាចគឺមិនអាចចៀសផុតបានទេហើយជាការឆ្លើយតបទៅនឹងការបោះឆ្នោតដែលយោធាចាត់ទុកថាជាការក្លែងបន្លំដើម្បីជួយឱ្យគណបក្សរបស់លោកស្រីSuu Kyi ឈ្នះនៅចុងឆ្នាំមុន។ នៅក្នុងសេចក្តីថ្លែងការណ៍ជាសាធារណៈលើកដំបូងរបស់លោកកាលពីដើមសប្តាហ៍នេះចំពេលមានការធ្វើបាតុកម្មរាលដាលប្រឆាំងនឹងរដ្ឋប្រហារលោកឧត្តមសេនីយ៍ Hlaing បានសន្យាថាយោធានឹងធ្វើការបោះឆ្នោតថ្មីនិងប្រគល់អំណាចដល់គណបក្សដែលឈ្នះឆ្នោត៕

អត្ថបទដែលជាប់ទាក់ទង