ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ចុះពិនិត្យស្ថានភាពមណ្ឌលឡីស័ក និងកន្លែងក្មួយៗសិស្សានុសិស្សកំពុងសិក្សារៀនសូត្រតាមវត្តអាម និងសាលាឯកជនមួយចំនួន ក្នុងស្រុកកំរៀង

 

TNM(ខេត្តបាត់ដំបង)៖នៅថ្ងៃចន្ទទី០៨ ខែកុម្ភៈ ឆ្នាំ២០ ឯកឧត្តម ងួន រតនៈ អញ្ជើញចុះពិនិត្យស្ថានភាពមណ្ឌលឡីស័ក និងកន្លែងក្មួយៗសិស្សានុសិស្សកំពុងសិក្សារៀនសូត្រតាមវត្តអាម និងសាលាឯកជនមួយចំនួន ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ដែលមានអញ្ជើញចូលរួមដំណើរដោយ លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត លោក ស្នងការមគរបាលខេត្ត កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរស្រុកជាច្រើនរូបទៀត។
នៅក្នុងដំណើរចុះពិនិត្យស្ថានភាពមណ្ឌលចត្តាឡីស័ក និងកន្លែងដែសិស្សានុសិស្សកំពុងសិក្សារៀនសូត្របណ្តោះអាសន្ន និងបានចាត់វិធានការជាបន្ទាន់ក្នុងការដោះស្រាយចំពោះមុខនូវបញ្ហាមួយចំនួនដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សផងដែរ។
ឯកឧត្តម ងួន រតនៈ បានណែនាំដល់លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងអាជ្ញាធរស្រុកកំរៀងត្រូវរៀបចំជួសជុលអគារសិក្សាមួយខ្នងនៅសាលាបឋមសិក្សាមានជ័យ ដើម្បីឱ្យសិស្សានុសិស្សចូលរៀនជាបណ្តោះអាសន្ន។ ដោយឡែកនៅវិទ្យាល័យកំរៀង មានអន្តវាសិកដ្ឋានរបស់លោកគ្រូ អ្នកគ្រូ ប្រមាណ ៣០បន្ទប់ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត បានណែនាំឱ្យឱ្យអាជ្ញាធរស្រុក យកបន្ទប់នោះរៀបចំដាក់ពលករ ដែលនៅក្នុងអនុវិទ្យាល័យត្រាង និងរៀបចំរកបន្ទប់ជួលឱ្យលោកគ្រូ អ្នកគ្រូ ស្នាក់នៅជាបណ្តោះអាសន្នសិន។
ជាមួយគ្នានេះ ឯកឧត្តម ក៏បានសូមទោសចំពោះសិស្សានុសិស្ស និងអាណាព្យាបាលសិស្ស នៅតាមស្រុកជាប់់ព្រំដែនថៃ ដែលត្រូវអាជ្ញាធរយកសាលារៀនធ្វើជាមណ្ឌលចត្តាឡីស័កចំពោះពលករ ក្នុងវិធានការទប់ស្កាត់ជំងឺកូវីដ១៩ ហើយអាជ្ញាធរបានបង្វែរសិស្សឲ្យទៅរៀនតាមវត្ត ឬកន្លែងផ្សេងៗ គឺដើម្បីសហគមន៍យើង និងប្រទេសជាតិរបស់យើងគ្មានជំងឺកូវីដ ១៩ ហើយដោយសារខេត្តបាត់ដំបងរបស់យើងជាខេត្តជាប់ព្រំដែនផងដែរ។
ក្នុងរយៈពេលដើមខែកុម្ភៈ ឆ្នាំ២០២១នេះ ចំនួនពលករខ្មែរ ឆ្លងដែនមកពីប្រទេសថៃ តាមច្រកនានាជាប់ខេត្តបាត់ដំបងបានកើនឡើងជាង ១០០០នាក់ សាលារៀនជាប់ព្រំដែន ចំនួន ៥កន្លែងបានធ្វើមណ្ឌលចត្តាឡីស័ក ត្រូវបង្វែរសិស្សឲ្យទៅរៀនតាមវត្ត ឬកន្លែងផ្សេង។
យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តបាត់ដំបង បានបង្ហាញថា ចាប់ពីថ្ងៃទី១ ដល់ទី៧ ខែកុម្ភៈ មានពលករឆ្លងដែនមកក្នុងចន្លោះចាប់ពី ១០០ ទៅ២០០នាក់ ហើយបើរាប់ចាប់ពីមានការឆ្លងរីករាលដាលក្នុងសហគមន៍ខេត្តសាមុទសាខន ការឆ្លងដែនរបស់ពលករតាមច្រកជាប់ខេត្តបាត់ដំបងនេះ កើនដល់ជាង ៥០០០នាក់។
លោក យី សុងគី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង បានឲ្យដឹងថា រហូតមកដល់ពេលនេះ មានសាលារៀនចំនួន៥ ស្ថិតក្នុងស្រុកកំរៀង ស្រុកភ្នំព្រឹក និងស្រុកសំពៅលូន កំពុងជាប់ធ្វើជាមណ្ឌលចត្តាឡីស័កសម្រាប់ពលករ។
លោកបន្តថា ដោយសារកំណើតពលករឆ្លងដែនមកពីថៃកើនឡើងជាបន្តបន្ទាប់នោះ មន្ទីរបានសហការជាមួយអាជ្ញាធរ ក្នុងការរៀបចំឲ្យសិស្សទៅតាមនៅតាមវត្តអារាម សាលាឯកជន ឬតាមសាលាមួយចំនួន ដើម្បីកុំឲ្យខាតការសិក្សារបស់សិស្សានុសិស្ស។
គួរបញ្ជាក់ថា ក្នុងចំណោមពលករធ្វើចត្តាឡីស័កក្នុងការខេត្តបាត់ដំបង ជាង៥០០០នាក់ ដោយមានអ្នកបញ្ចប់ការធ្វើចត្តាឡីស័ក អនុញ្ញាតឲ្យទៅផ្ទះជាង ៣០០០នាក់ និងកំពុងធ្វើចត្តាឡីស័កជាង ១៧០០នាក់ និងបានធ្វើសំណាកជាង ៤៩០០នាក់៕
អត្ថបទដែលជាប់ទាក់ទង