Today Internet

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលជួបសម្តែងការគួរសមចំពោះ ឯកឧត្តម Dato’ Seri Anwar bin Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងឱកាសនៃការបំពេញទស្សនកិច្ចផ្លូវការ និងអញ្ជើញធ្វើជាសហប្រធានកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (JCBC) កម្ពុជា-ម៉ាឡេស៊ី

ម៉ាឡេស៊ី ៖ នៅរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលជួបសម្តែងការគួរសមចំពោះ ឯកឧត្តម Dato’ Seri Anwar bin Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងឱកាសនៃការបំពេញទស្សនកិច្ចផ្លូវការ និងអញ្ជើញធ្វើជាសហប្រធានកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (JCBC) កម្ពុជា-ម៉ាឡេស៊ី នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានពាំនាំនូវសេចក្តីនឹករលឹកយ៉ាងកក់ក្តៅបំផុត និងការជូនពរដ៏វិសេសវិសាលពី សម្តេចអគ្គមហាសេនបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះ ឯកឧត្តមនាយករដ្ឋមន្ត្រី ក្នុងឱកាសនៃថ្ងៃខួបកំណើតរបស់ឯកឧត្តមនាពេលខាងមុខនេះ។
អំឡុងពេលនៃជំនួបសម្តែងការគួរសមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះតួនាទីយ៉ាងសកម្មរបស់ម៉ាឡេស៊ី ក្នុងការរក្សាសន្តិភាព និងស្ថិរភាពយូរអង្វែងក្នុងតំបន់ ជាពិសេសក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ តាមរយៈកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ (Kuala Lumpur Peace Accord) និងការបង្កើតក្រុមអ្នក សង្កេតការណ៍អាស៊ាន (AOT)។
ដោយកម្ពុជា និងម៉ាឡេស៊ី នឹងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត នៅឆ្នាំ២០២៧ កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយម៉ាឡេស៊ី ដើម្បីលើកកម្ពស់ភាពជាដៃគូឱ្យកាន់តែរឹងមាំ និងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពរបស់អាស៊ាន៕
អត្ថបទដែលជាប់ទាក់ទង