Today Internet

ប៊ូសស្រ្តងចិត្តល្អ រៀបប៊ូហ្វេជូនគ្រួសារភៀសសឹករាប់ពាន់នាក់ ថែមអំពូលសូឡាជូនទៀត

ប៊ូសស្រ្តងបង្ហាញទឹកចិត្តល្អ ជួយគ្រួសារភៀសសឹករាប់ពាន់នាក់ ដោយរៀបចំប៊ូហ្វេអាហារឆ្ងាញ់ៗ និងផ្ដល់អំពូលសូឡាសម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។ ព្រមទាំងមានសកម្មភាពផ្សេងៗជាច្រើនទៀតដូចជា ប្រដាល់គុនខ្មែរ ពិធីស្រង់ព្រះ និងការប្រកួតអៀវឪពុកឈ្នះម៉ូតូ ដែលធ្វើឡើងក្នុងឱកាសទិវាគុណឪពុក។
ក្នុងឳកាសនោះ លោកគ្រីស តំណាងក្រុមហ៊ុនប៊ូសស្រ្តង បានលើកឡើងនូវសារដាស់តឿនដល់កូនៗថា ទោះរវល់ការងារច្រើនប៉ុណ្ណា ក៏មិនគួរភ្លេចគ្រួសារ ជាពិសេសឪពុកម្តាយឡើយ។ ការចំណាយពេលជាមួយពួកគាត់ ការបង្ហាញក្ដីស្រលាញ់ និងការដឹងគុណ គឺជារឿងសាមញ្ញៗ ប៉ុន្តែមានតម្លៃយ៉ាងខ្លាំងសម្រាប់គ្រួសារ។
មិនសរសើរមិនបាន ក្រុមហ៊ុនប៊ូសស្រ្តងមានទឹកចិត្តសប្បុរស តែងតែចូលរួមជួយទំនុកបម្រុងជាហូរហែរ និងនៅក្បែរបងប្អូនភៀសសឹកជានិច្ច ចាប់តាំងពីស្ងានភាពតានតឹងនៃជម្លោះព្រំដែន រហូតស្ថានភាពស្ងប់ស្ងាត់ឡើងវិញ។  បងប្អូនគាំទ្រប៊ូសស្រ្តង ដូចគាំទ្រអំពើល្អ! Super Boostrong, Super ជាតិ!  សម្រួលផ្សាយដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង