ក្រុមការងារក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដឹកនាំដោយលោក សុំ មនោរម្យ នាយករងខុទ្ទការល័យ បានដឹកនាំកិច្ចប្រជុំដោះស្រាយ និងចុះពិនិត្យទីតាំងជាក់ស្តែង ពាក់ព័ន្ធនឹងការលក់-ទិញផ្ទះ និង/ឬដីឡូតិ៍នៃគម្រោង ឡេង ណាវ៉ាត្រា ស្ថិតនៅឃុំផ្សារឆ្នាំង
ខេត្តកំពង់ឆ្នាំង ៖ ក្រុមការងារក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដឹកនាំដោយលោក សុំ មនោរម្យ នាយករងខុទ្ទការល័យ បានដឹកនាំកិច្ចប្រជុំដោះស្រាយ និងចុះពិនិត្យទីតាំងជាក់ស្តែង ពាក់ព័ន្ធនឹងការលក់-ទិញផ្ទះ និង/ឬដីឡូតិ៍នៃគម្រោង ឡេង ណាវ៉ាត្រា ស្ថិតនៅឃុំផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដើម្បីពិនិត្យស្ថានភាព និងស្វែងរកដំណោះស្រាយ។
កិច្ចប្រជុំនេះមានការចូលរួមពីលោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង មន្រ្តីជំនាញ និងអ្នកពាក់ព័ន្ធ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦៕


