Today Internet

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការជាមួយរដ្ឋបាលខេត្តកណ្តាល ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១២ ៦៨៣បណ្ណ នៃ១៣ភូមិ ស្ថិតនៅ ឃុំគគីរ ស្រុកកៀនស្វាយ

ខេត្តកណ្ដាល ៖ ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០២៦ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការជាមួយរដ្ឋបាលខេត្តកណ្តាល ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១២ ៦៨៣បណ្ណ នៃ១៣ភូមិ ស្ថិតនៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
ពិធីចែកបណ្ណនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមរដ្ឋលេខាធិការ ឈឿន ប៊ុណ្ណារ័ត្ន, ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល នៅក្នុងបរិវេណសាលាស្រុកកៀនស្វាយ ខេត្តកណ្តាល។
សូមជម្រាបជូនថា ករណីបងប្អូនដែលមានបណ្ណកម្មសិទ្ធិដូចមាននៅទីតាំងខាងលើ អាចអញ្ជើញមកទទួលបណ្ណពីការិយាល័យច្រកចេញចូលតែមួយរបស់សាលាស្រុកកៀនស្វាយនៅរៀងរាល់ម៉ោង និងថ្ងៃធ្វើការបាន៕

អត្ថបទដែលជាប់ទាក់ទង