ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MoU) រវាងក្រុមហ៊ុន TODAY internet និងវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត (NIB) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកការតភ្ជាប់ឌីជីថល និងការអប់រំ សម្រាប់ការអភិវឌ្ឍធនធានមនុស្សអនាគត
ក្រុមហ៊ុន TODAY internet គឺជាក្រុមហ៊ុនផ្ដល់សេវាអុីនធឺណិតកម្រិតខ្ពស់ដែលបង្កើតឡើង ដោយស្នាដៃកូនខ្មែរចាប់តាំងពីឆ្នាំ ២០១៦ មកម្លេ៉ះ។ កាលពីេពលថ្មីៗនេះក្រុមហ៊ុន TODAY internet បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MoU) ជាមួយ វិទ្យាស្ថានជាតិ
ពាណិជ្ជសាស្ត្រ (NIB) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកការតភ្ជាប់ឌីជីថល ការច្នៃប្រឌិត និងការអប់រំសម្រាប់ការអភិវឌ្ឍធនធានមនុស្សអនាគតដើម្បីបន្តការប្តេជ្ញាចិត្តក្នុងការគាំទ្រវិស័យអប់រំតាមរយៈសេវាអ៊ីនធឺណិតល្បឿនលឿនដែលមានស្ថិរភាពដែលផ្តល់អត្ថប្រយោជន៍សម្រាប់សិស្សនិស្សិតក្នុងការសិក្សាស្រាវជ្រាវដើម្បីអភិវឌ្ឍន៍សមត្ថភាពរួមជាមួយការផ្តល់ឱកាសការងារចុះកម្មសិក្សាសម្រាប់សិស្សនិស្សិតពិសេសបន្តគាំទ្រនិងសហការណ៍រួមគ្នាក្នុងរៀបចំព្រឹត្តិការណ៍គម្រោងនិងសកម្មភាពនានាដោយមិនមានការគិតថ្លៃសេវាពីភាគីទាំង២និងបន្តគាំទ្រគំនិតផ្តួចផ្តើមអភិឌ្ឍបុគ្គលិកដើម្បីបង្កើនជំនាញវិជ្ជាជីវៈនិងសមត្ថភាពកម្លាំងពលកម្មរួមទាំងការចេញវិញ្ញាបនបត្រដល់សិស្សនិស្សិតបន្ទាប់ពីការចុះកម្មសិក្សាដោយជោគជ័យ ជាមួយក្រុមហ៊ុន TODAY internet។
កម្មវិធីនេះប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្តម តឹប អឿន នាយកវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត (NIB) ព្រមទាំងសហការី សាស្រ្តាចារ្យ សមាជិកវិទ្យាស្ថាន រួមជាមួយនិស្សិត និងលោក ម៉េង សុងកេង នាយកប្រតិបត្តិនៃក្រុមហ៊ុន TODAY internet និងគណៈគ្រប់គ្រងជាន់ខ្ពស់។ ក្រុមហ៊ុន TODAY internet បានមើលឃើញពីសារៈសំខាន់នៃការអប់រំដែលជាឆ្អឹងខ្នងដ៏សំខាន់សំរាប់ការភិវឌ្ឍន៍ប្រទេសកម្ពុជា។គោលដៅរបស់ក្រុមហ៊ុនគឺការរីកចំរើនប្រកបដោយចីរភាពជាមួយកម្ពុជា។ ដូច្នេះហើយការជួយជ្រោមជ្រែងទៅដល់វិស័យអប់រំនៅកម្ពុជាគឺជាផ្នែកមួយនៃកម្មវិធីទំនួលខុសត្រូវសង្គមសាជីវកម្មរបស់ខ្លួន។ លើសពីនេះក្រុមហ៊ុនក៏បានផ្ដល់ជូនជាគួប៉ុង ១៥% ទៅលើកញ្ចប់អុីនធឺណិតរបស់ខ្លួន សម្រាប់សាស្ត្រាចារ្យ និងសិស្សនិស្សិតផងដែរ។
ក្នុងឱកាសនេះដែរ លោក ម៉េង សុងកេង នាយកប្រតិបត្តិនៃក្រុមហ៊ុន TODAY internet បានលើកឡើងថា ជាមួយនឹងបាវចនារបស់យើង យើងកំពុងធ្វើសកម្មភាពយ៉ាងសកម្មនូវ ទំនួលខុសត្រូវសង្គមរបស់សាជីវកម្មនៅក្នុងវិស័យជាច្រើនដូចជា វិស័យអប់រំ វិស័យសុខាភិបាល និងមនុស្សចាស់ជរាដែលជួបការលំបាក។ យើងតែងតែយកចិត្តទុកដាក់ និងផ្ដល់នូវ
ជំនួយចាំបាច់ទៅដល់កន្លែងដែលមានតម្រូវការ។
ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះគឺជាការចាប់ផ្តើមនៃការសហការដ៏យូរអង្វែងរវាងក្រុមហ៊ុន TODAY internet និងវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ ដើម្បីសំរេចបាននូវគោលដៅរួម
ជម្រុញដល់ការសិក្សាឲ្យកាន់តែមានភាពងាយស្រួលតាមបែបបឌីជីថល និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា។
សូមជម្រាបជូនផងដែរថាបច្ចុប្បន្នក្រុមហ៊ុន TODAY internet បាននឹងកំពុងផ្តល់ជូនសេវាអុីន ធឺណិតសម្រាប់ទាំងអាជីវកម្ម និងតាមគេហដ្ឋានដែលកំពុងគ្របដណ្តប់តាមបណ្ដាលរាជធានី ខេត្តក្រុងដែលមានសក្កានុពលដូចជារាជធានីភ្នំពេញ ក្រុងតាខ្មៅ ខេត្តព្រះសីហនុ ខេត្តកំពង់ចាម ខេត្តបាត់ដំបង ក្រុងសៀមរាប ក្រុងប៉ោយប៉ែត និងក្រុងបាវិត។
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈទូរស័ព្ទលេខ៖ Hotline Number 070 21 55 77 ឬតាមរយៈ Facebook Messenger “TODAY Internet” និង Telegram https://t.me/TODAYSupport ឬគេហរទំព័រ www.today.com.kh។ សម្រួលផ្សាយដោយ ទៀង បុណ្ណរី


