ក្រុមហ៊ុន TODAY internet បានផ្គត់ផ្គង់សេវាអុីនធឺណិតឥតគិតថ្លៃដល់ ព្រឹត្តិការណ៍ដ៏ធំមួយ រយៈពេលបីថ្ងៃ នៅក្នុងតំបន់អភិវឌ្ឍន៍ ភ្នំពេញ ស៊ីធីសេនធ័រ បឹងកក់
ក្រុមហ៊ុន TODAY internet គឺជាក្រុមហ៊ុនផ្ដល់សេវាអុីនធឺណិតកម្រិតខ្ពស់ដែលបង្កើតឡើងដោយស្នាដៃកូនខ្មែរចាប់តាំងពីឆ្នាំ ២០១៦ មកម្លេ៉ះ។ កាលពីេពលថ្មីៗនេះក្រុមហ៊ុន TODAY internet បានចូលរួមក្នុង “ព្រឹត្តិការណ៍ម្ហូបអាហារសប្បុរសធម៍” ដែលជាព្រឹត្តិការណ៍ពិសេសមួយដែលដាក់បង្ហាញនូវផលិតផលម្ហូបអាហារកូនខ្មែរក្នុងស្រុក និងអន្តរជាតិជាច្រើនមុខ រួមទាំងមានការបង្ហាញនូវវប្បធម៌ប្រពៃណីខ្មែរជាច្រើនដូចជា ឧបករណ៍ភ្លេងខ្មែរ របាំអប្សរា ល្ខោនខោល ល្ខោនបាសាក់ យីកេ និងចាប៉ីផងដែរ។ ក្នុងឱកាសនេះក្រុមហ៊ុន TODAY internet ក៏បានចូលរួមផ្គត់ផ្គងសេវាអុីនធឺណិតដោយឥតគិត ថ្លៃទៅកាន់ព្រឹត្តិការណ៍នេះ បូករួមទាំងមានការផ្ដល់ជូនជាគូប៉ុងចំនួន ១០% បន្ថែមទៅលើកញ្ចប់អុីនធឺណិតគេហដ្ឋានរបស់ខ្លួន និងមានកាដូរអនុស្សាវរីយ៍សម្រាប់អ្នកចូលរួមក្នុងកម្មវិធីនេះផងដែរ។ ព្រឹត្តិការណ៍នេះគឺមានរយៈពេលបីថ្ងៃពេញ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥
វេលាម៉ោង ៤ល្ងាចដល់ម៉ោង ១០យប់ ដែលរៀបចំឡើងនៅក្នុងតំបន់អភិវឌ្ឍន៍ ភ្នំពេញ សុីធីសេនធ័រ តំបន់បឹងកក់ ដែលមានការចូលរួមពីសំណាក់អាជីវករ និងបណ្ដាក្រុមហ៊ុនផ្សេងៗ
យ៉ាងច្រើនកុះករ។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈទូរស័ព្ទលេខ៖ Hotline Number 070 21 55 77 ឬតាមរយៈ Facebook Messenger “TODAY Internet” ឬគេហរទំព័រ today.com.kh។ សម្រួលផ្សាយដោយ ទៀង បុណ្ណរី


