Boostrong មិនចោលបងប្អូនភៀសសឹកទេ! ខ្មែររួមគ្នាតែមួយ ខ្មែរខ្លាំង!

វីរៈកងទ័ព លះបង់សាច់ស្រស់ឈាមស្រស់ដើម្បីការពារជាតិមាតុភូមិ រីឯបងប្អូនខ្មែរនៅជាយដែនក៏ត្រូវភៀសខ្លួនក្រោមស្នូរកាំភ្លើងពីការឈ្លានពានរបស់ថៃទៅកាន់ទីកន្លែងមានសុវត្ថិភាព ដោយគ្មានផ្ទះ គ្មានសាលារៀន ប៉ុន្តែមានក្ដីសង្ឃឹម តាមរយៈបងប្អូនខ្មែររួមគ្នាតែមួយ មិនចោលគ្នាក្នុងគ្រាលំបាក។  ក្រុមហ៊ុន Boostrong, ទឹកផ្លែឈើ Freshy, GANZBERG និងភេសជ្ជៈ Idol ចូលរួមឧបត្ថម្ភអង្ករ ១០០តោន និងភេសជ្ជៈ៣០០០កេស ជូនបងប្អូនភៀសសឹកនៅឧត្តរមានជ័យ និងព្រះវិហារ។ ហើយក៏បានបន្ថែមអង្ករ ១២០ តោន, ភេសជ្ជៈ ៣,០០០ កេស, កន្ទេល ១០០០០ និងភួយ ១០០០០ ជូនបងប្អូនភៀសសឹកនៅខេត្តសៀមរាប និងបាត់ដំបង។ ពួកយេីងសូមបួងសួងដល់វត្ថុស័កសិទ្ធទាំងឡាយ ជួយកងទ័ពកម្ពុជាក៏ដូចជាប្រទេសកម្ពុជាទាំងមូលទទួលបានជ័យជម្នះ និងមានសុវត្ថិភាពពីការឈ្លានពានរបស់ថៃ។  សម្រួលផ្សាយ  ដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង