ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អាជ្ញាធរជាតិអប្សរា រដ្ឋបាលខេត្តសៀមរាប បានបន្តពិនិត្យ និងពិភាក្សា លើសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការកំណត់លក្ខខណ្ឌ និងផែនទីនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ

ខេត្តសៀមរាប ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អាជ្ញាធរជាតិអប្សរា រដ្ឋបាលខេត្តសៀមរាប បានបន្តពិនិត្យ និងពិភាក្សា លើសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការកំណត់លក្ខខណ្ឌ និងផែនទីនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ ។
នាថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០២៥ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ តឹករ៉េត សំរេច អញ្ជើញដឹកនាំកិច្ចប្រជុំបន្តពិនិត្យ និងពិភាក្សា លើសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការកំណត់លក្ខខណ្ឌ និងផែនទីនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ដ.ន.ស. តំណាងអាជ្ញាធរជាតិអប្សរា តំណាងរដ្ឋបាលខេត្តសៀមរាប មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តសៀមរាប និងមន្ត្រីជំនាញពាក់ព័ន្ធ៕

អត្ថបទដែលជាប់ទាក់ទង