Today Internet

និយ័តករបរធនបាលកិច្ចរៀបចំសិក្ខាសាលា ស្តីពី ការឈ្វេងយល់ពីកិច្ចដំណើរការរអភិវឌ្ឍន៍ វិស័យបរធនបាលកិច្ច

និយ័តករបរធនបាលកិច្ច នៅថ្ងៃទី៣១ ខែមីនាឆ្នាំ ២០២២ បានរៀបចំសិក្ខា សាលា ស្តីពី ការឈ្វេងយល់ពីកិច្ចដំណើរការអភិវឌ្ឍន៍ វិស័យបរធនបាលកិច្ចនៅព្រះរាជា ណាចក្រកម្ពុជា ដោយមានការចូលរួមពីអ្នកសារព័ត៌មានមកពី ស្ថានីយវិទ្យុ ទូរទស្សន៍ កាសែត អនឡាញជាដើម។

ថ្លែងនៅក្នុងសិក្ខាសាលានោះ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច មានប្រសាសន៍ថា ការបើកសិក្ខាសាលានាពេល នេះ គឺដើម្បីផ្តល់ព័ត៌មាន និងបញ្ជ្រៀបការយល់ដឹងអំពីវិស័យបរធនបាលកិច្ចដល់អ្នកសារព័ត៌មានក្នុងស្រុក។

ឯកឧត្តមបន្ថែមថា សិក្ខាសា លា មានការបង្ហាញគោលបំ ណងបីសំខាន់ គឺ ទី១ កិច្ចដំណើរអភិវឌ្ឍន៍បរធនបាលកិច្ចនៅកម្ពុជា ទី២ ការរៀប ចំនិងការប្រព្រឹត្តទៅនៃបរធនបាលកិច្ចនិង ទី៣សិទ្ធិ កាតព្វ កិច្ចនិងការទទួលខុសត្រូវរបស់បរធនបាលកិច្ច ។

ឯកឧត្តមបន្តថា វិស័យបរធនបាលកិច្ចនៅកម្ពុជា មានតាំងពីយូរមកហើយ ប៉ុន្តែការ

វិវឌ្ឍរបស់វិស័យនេះមិនទាន់មានភាពទូលំទូលាយនៅ ឡើយទេ ដូច្នេះតាមរយ:សិក្ខា សាលានាថ្ងៃនេះ ឯកឧត្តមសង្ឃឹមថា អ្នកសារព័ត៌មាន វិទ្យុ និងទូរទ្សសន៍ នឹងបន្តផ្សព្វផ្សាយនូវ វិស័យមួយនេះឱ្យកាន់តែទូលំទូលាយទៅ ដល់សាធារណជន ព្រោះអ្នកសារព័ត៌មាន គឺជាតួអង្គដែលមិនអាចខ្វះបាន ប្រៀបបីដូចជាសរសៃឈាម ដែលជារចនាសម្ព័ន្ធនាំឈាមទៅស្រោចស្រព ក្នុងរាងកាយ មិនតែប៉ុណ្ណោះអ្នកសារព័ត៌មានដើរតួនាទីជាស្ពានចម្លងនាំយកព័ត៌មានរាល់ដំណាក់ការនីមួយៗ នៃកិច្ចដំណើរអភិវឌ្ឍន៍របស់បរធនបាលកិច្ច ទៅដល់សាធារណជន និងតួអង្គពាក់ព័ន្ធ៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង