ភ្ញៀវទេសចរជិត៣០.០០០នាក់ បានមកកម្សាន្តនៅតាមរមណីយដ្ឋាននានា ក្នុងខេត្តបន្ទាយមានជ័យ

TNM(ខេត្តបន្ទាយមានជ័យ)៖ ក្នុងរយៈពេល០៦ ថ្ងៃនៃថ្ងៃឈប់សម្រាកសងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដោយគិត ចាប់តាំងពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ ភ្ញៀវទេសចរជិត៣០.០០០នាក់ បានមកកម្សាន្តនៅតាមរមណីយដ្ឋាននានា ក្នុងខេត្តបន្ទាយមានជ័យ។

រមណីយដ្ឋានទេសចរណ៍សំខាន់ៗដែលមានសក្ដានុពលក្នុងខេត្តបន្ទាយមានជ័យ៖
១ ប្រាសាទបន្ទាយឆ្មារ ស្ថិតក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក
២ បារាយណ៍មេបុណ្យ ស្ថិតក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក
៣ អាងជើងគ្រុស ស្ថិតក្នងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ដែលដឹកនាំកសាងរៀបចំដោយ លោកជំទាវឧកញ៉ា ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន។

កន្លែងនីមួយៗ ត្រូវបានក្រុមការងាររៀបចំដោយវាស់កំដៅ លាងដៃនឹងសាប៊ូ ជែល និងអាកុល ជាពិសេសចូលរួមអនុវត្តតាមគោលការណែនាំរបស់ក្រសួងសុខាភិបាល និងសូមកុំភ្លេច និងត្រូវចងចាំនូវ​ ០៣ចំណុច ដូចខាងក្រោម​ ដេីម្បីការពារ និងចូលរួមទប់ស្កាត់​ជំងឺកូវីដ១៩ ៖
១.កុំភ្លេច ត្រៀមម៉ាស់ ឬក្រម៉ា
២.កុំភ្លេច ជែល ឬអាល់កុលលាងដៃ (យើងបានត្រៀម សាប៊ូលាងដៃជូននៅតាមទីសាធារណផងដែរ)
៣.កុំភ្លេច រក្សាគម្លាតសុវត្ថិភាពសង្គម (ចូលរួមការពារការរាលត្បាតនៃជំងឺកូវីដ-១៩)។

ក្នុងនាមរដ្ឋបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ សូមថ្លែងអំណរគុណ កោតសរសើរដល់ក្រុមការងារគ្រប់ផ្នែក កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន ពុកម៉ែបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរៀបចំ និងលេងកម្សាន្តសប្បាយរីករាយក្នុងថ្ងៃនៃថ្ងៃឈប់សម្រាកសងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដោយបានចូលរួមអនុវត្តន៍តាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមប្រយុទ្ធ ការពារនៃការរីករាលដាល់ជំងឺកូវីដ១៩៕

ដោយ៖TNM

អត្ថបទដែលជាប់ទាក់ទង