ក្រុមការងាររាជរដ្ឋាភិបាលចុះបើកវេទិការសាធារណៈជាមួយប្រជាពលរដ្ឋនៅឃុំរលួសមានជ័យ ស្រុកសំបូរ

TNM (ខេត្តក្រចេះ)៖ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរវាងរដ្ឋាភិបាល ជាមួយប្រជាពលរដ្ឋ ក្នុងការសហការជុំវុញ លើកកំពស់ការទទួលខុសត្រូវ និងលើកកម្ពស់គណនយ្យភាពរបស់ក្រសួងស្ថាប័ន និងអាជ្ញាធរដ្ឋបាលថ្នាក់ក្រោមជាតិ ការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍន៍​នៅ​មូលដ្ឋា​នឱ្យមានប្រសិទ្ធភាព។ នៅព្រឹកថ្ងៃទី ៧ ខែសីហា ឆ្នាំ២០២០ នៅឃុំរលួស​មានជ័យ ស្រុកសំបូរ បានរៀបចំវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានសំបូរ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមអធិបតី​ភាពឯកឧត្តម ម៉ី លីហួត អនុរដ្ឋលេខាធិការក្រសួង ធនធានទឹក និងឧុតនិយម និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកសំបូរនិងឯកឧត្តម ស្រេង សុភាព អភិបាលរងខេត្ត ដោយមានអញ្ជើញចូលរូមពីឯកឧត្តម លោក លោកស្រី ជាសមាជិក​ក្រុមការងារ អាជ្ញាធរក្នុងមូលដ្ឋាន និងប្រជាពលរដ្ឋប្រមាណជា ១៥០នាក់ ។

មានប្រសាសន៍បើកអង្គវេទិការសាធារណៈនេះ ឯកឧត្ដម ម៉ី លីហួត បានលើកឡើងថា វេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន មានគោលបំណង ស្ដាប់នូវកង្វល់ បញ្ហាប្រឈម ឬសំណូមពរ សំណើររបស់ប្រជាពលរដ្ឋ និងដោះស្រាយ​រាល់សំណូមពរ និងសំណើរទាំងនោះដោយផ្អែកទៅលើច្បាប់ និងលិខិតបទដ្ឋានគតិ​យុទ្ធនានា ក្នុងរណីមិនអាចដោះស្រាយបានក្រុមការងារ និងរាយការណ៍ជូនរដ្ឋាភិបាល តាមឋានានុក្រម។

ក្នុងវេទិការនោះដែល មានពលរដ្ឋស្នើសុំនិងលើកបញ្ហាមួយចំនួនរួមមាន៖ ទី១.ស្នើសុំជុសជុល​​ដំបូលសាលារៀនមួយខ្នងនៅភូមិរលួសមានជ័យ ទី២.ស្នើសុំឲ្យជួសជុលផ្លូវ១ខ្សែនៅភូមិប៉ាក្លែរ
ទី៣.ប្រជាសហគមន៏ការងារព្រៃសហគមស្នើសុំកិច្ចសហការពីសមត្ថកិច្ចជំនាញក្នុងការបង្ក្រាប់បទល្មើសអោយបានទាន់ពេលវេលា។

ក្រោយពីបានស្តាប់នូវការលើកឡើងនិងស្នើសុំរបស់ពលរដ្ឋ ខាងមន្ទីរពាក់ពន្ឋ័បាន​បកស្រាយពន្យល់ជូនភ្លាមៗ និងមួយចំនួនទៀតទុកដោះស្រាយនៅខាងថ្នាក់លើ ហើយរាល់ការពន្យល់ ដោះស្រាយរបស់ក្រុម​ការងារប្រជាពលរដ្ឋក៏បាន​ស្ដាប់និង​ទទួលយកដោយការសប្បាយចិត្ត។ ដោយឡែកចំពោះ​ការស្នើសុំជួសជុល​ដំបូល​សាលារៀន ក្រុមការងារចុះជួយឃុំរលួសមានជ័យ គឺមន្ទីរសេដ្ឋកិច្ច និងហិរញ្ញាវត្ថុខេត្តបានទទួលសំណើរនេះទៅសិក្សាវាយតម្លៃនិងធ្វើការជួសជុលជួន ។

មានប្រសាសន៍បិទអង្គវេទិការឯកឧត្ដមបន្តថា អាជ្ញាធរដែនដីសមត្ថកិច្ចគ្រប់លំដាប់​ថ្នាក់រួមនិងប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋានត្រូវតែធ្វើយ៉ាងណាអោយមូលដ្ឋាន ភូមិ.ឃុំយើងទទួលបានសុខសុវត្តិភាព មានការអភិវឌ្ឍន៏ អោយកាន់តែរីកចំរើន​ឡើងបន្ថែមទៀត ត្រូវខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បី​លុបបំបាត់អោយអស់នូវ​ចំណុចអវិជ្ជមានទាំងឡាយ ដែលប្រជាពលរដ្ឋបានលើកឡើង-ខិតខំជួយ​ដោះស្រាយរាល់ទុក្ខកង្វល់ បញ្ហាសុខភាព សន្តិសុខ សណ្ដាប់ធ្នាប់ ជាពិសេស​សមត្ថកិច្ចទាំងអស់ត្រូវធ្វើការបង្ក្រាបបទល្មើស លួច ឆក់ ប្លន់ បទល្មើស​គ្រឿងញៀន ស្របតាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ឯកឧត្តម បានជម្រុញ ដល់បង​ប្អូនប្រជាពលរដ្ឋនៅតែបន្តទម្លាប់មានអនាម័យ និងចេះការពារខ្លួនឯង តាមរយៈ​ការពាក់ម៉ាស ឬមានក្រមា មានទឹកអាគុលឬជែលនៅជាប់ខ្លួនជានិច្ច ព្រោះវិធាន​ទាំងអស់នេះ សហគមន៍យើងនឹងគ្មានជម្ងឺកូវីដ ហើយប្រទេសកម្ពុជា​របស់យើង​នឹងយកឈ្នះកូវីត១៩ជាក់ជាពុំខាន៕

ដោយ៖TNM

 

អត្ថបទដែលជាប់ទាក់ទង