លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត

TNM(ខេត្តកោះកុង)៖ថ្ងៃអង្គារ ទី៤ ខែសីហា ឆ្នាំ២០២០ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកោះកុង។

កិច្ចប្រជុំផ្តោតសំខាន់លើរបៀបវារៈចំនួន៥ រួមមាន៖
១-ពិនត្យ ពិភាក្សាលើរបាយការណ៍ប្រចាំខែមិថុនា របាយការណ៍ប្រចាំឆមាសទី១ និងរបាយការណ៍ប្រចាំខែកក្កដា ឆ្នាំ២០២០។
២-ការពង្រឹងការអនុវត្តវិធានការ ការពារសុវត្ថិភាពសង្គម ដើម្បីកាត់បន្ថយហានិភ័យ នៃការរាលដាលជំងឺកូវិដ-១៩ ក្នុងអំឡុង នៃថ្ងៃឈប់សម្រាក។
៣-ការទប់ស្កាត់ការកាប់រានទន្ទ្រានយកដីខុសច្បាប់។
៤-ការត្រៀមលក្ខណៈជួយសង្គ្រោះប្រជាពលរដ្ឋ ដោយគ្រោះមហន្តរាយ។
៥-បញ្ហាផ្សេងៗ៕

ដោយ៖TNM

អត្ថបទដែលជាប់ទាក់ទង