អភិបាលខេត្តកំពង់ចាម បន្តដឹកនាំមន្រ្តីជំនាញក្រោមឱវាទ ចុះពិនិត្យការងារបង្កបង្កើនផលស្រូវវស្សា នៅឃុំបឹងណាយ ស្រុកព្រៃឈរ និងនៅឃុំគោករវៀង ស្រុកជើងព្រៃ

TNM(ខេត្តកំពង់ចាម)៖ នៅព្រឹកថ្ងៃទី៣១ ខែកក្តដា ឆ្នាំ២០២០ បន្ទាប់ពីចុះពិនិត្យការវិនិយោគនៅតំបន់រមណីយដ្ឋានទឹកឆា ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្ត រួមដំណើរជាមួយ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត បានដឹកនាំមន្ទីរជំនាញពាក់ព័ន្ធ រួមជាមួយអាជ្ញាធរមូលដ្ឋានស្រុកព្រៃឈរ ស្រុកជើងព្រៃ និងអាជ្ញាធរឃុំ ចុះពិនិត្យការងារបង្កបង្កើនផលស្រូវវស្សា នៅភូមិប្រវ៉ាស់ ឃុំបឹងណាយ ស្រុកព្រៃឈរ ដែលកំពុងប្រមូលផលប្រមាណ ៥១២ហិចតា ដែលតំបន់នេះប្រើប្រភពទឹកអាងទឹកឆា សម្រាប់ការស្រោចស្រព ជាមួយគ្នានេះ ឯកឧត្តម បានចុះពិនិត្យផ្ទៃដីរងផលប៉ះពាល់នៅភូមិឈូក ឃុំគោករវៀង ស្រុកជើងព្រៃ ដែលបច្ចុប្បន្នកំពុងរងផលប៉ះពាល់ ចំនួន ៩៤ហិចតា ដោយសារនៅក្នុងភូមិសាស្រ្តនេះពុំប្រភពទឹកសម្រាប់ស្រោចស្រព។ ផ្ទៃដីដែលរងផលប៉ះពាល់ខាងលើនឹងអាចល្អប្រសើរក្នុងករណីមានភ្លៀងបានធ្លាក់បន្តរបន្ទាប់។

ក្នុងឱកាសនៃការចុះពិនិត្យនេះ ឯកឧត្តមអភិបាលខេត្ត បានជម្រុញ និងលើកទឹកចិត្តដល់បងប្អូនប្រជាកសិករឲ្យបន្តខិតខំធ្វើការបង្កបង្កើនផលដាំដំណាំស្រូវ និងដំណាំរួមផ្សំផ្សេងៗ ដើម្បីជួយទ្រទ្រង់ដល់ជីវភាពគ្រួសារឲ្យកាន់តែល្អប្រសើរ។ ជាមួយគ្នានេះសំរាប់តំបន់ដែលរងផលប៉ះពាល់ ឯកឧត្តម បានធ្វើការណែនាំមន្ទីរជំនាញ ឲ្យធ្វើសិក្សាលើកជាគម្រោងការកសាងប្រព័ន្ធធារាសាស្ត្រ ដើម្បីបង្កលក្ខណៈជូនប្រជាពលរដ្ឋកសិករក្នុងការងារបង្កបង្កើនផល និងជាផុតបាននូវផលប៉ះពាល់ដោយសារខ្វះទឹកស្រោចស្រពនាពេលអនាគត៕

ដោយ៖TNM

អត្ថបទដែលជាប់ទាក់ទង