ថ្នាក់ដឹកនាំខេត្តបាត់ដំបង នាំយកទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន ១០វត្ត ដែលស្ថិតនៅក្នុងឃុំចំនួន២ នៃស្រុកសង្កែ

TNM(ខេត្តបាត់ដំបង)៖នៅថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត រួមទាំងថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំមន្ទីរ បាននាំយកប្រគេនទេយ្យវត្ថុជូនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តចំនួន ១០ ក្នុងឃុំអូរដំបង១ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង។

សូមជម្រាបជូនថា ចំពោះទេយ្យវត្ថុប្រគេនព្រះសង្ឃទាំង ១០វត្ត ដែលស្ថិតនៅឃុំអូរដំបង១ ឃុំវត្តតាមិម ស្រុកសងក្ហ រួមមាន ស្លាដក, ភេសជ្ជៈ, ទឹកសុទ្ធ, អង្ករ, ផ្លែឈើមួយកន្ត្រក, ទឹកត្រី, ទឹកស៊ីអ៊ីវ រួមទាំងបច្ច័យមួយចំនួនទៀត ទេយ្យទានទាំងអស់នេះ ប្រគេនព្រះសង្ឃដែលនឹងគង់ចាំព្រះវស្សាអស់ត្រីមាស រយៈ៣ខែ ជារដូវកាលភ្លៀងធ្លាក់ខ្លាំង ព្រះសង្ឃមិនពិបាកក្នុងការនិមន្តបិណ្ឌបាទចង្ហាន់នោះ ។

ចំពោះពិធីបុណ្យប្រគេនទៀនចាំព្រះវស្សា និងបរិក្ខាផ្សេងៗនេះ ក្នុងគោលបំណងឧទ្ទិសបុណ្យកុសលជូនវិញ្ញាណក្ខន្ធ មាតាបិត ជីដូនជីតា ញាតិការទាំង៧សណ្ដាន យុទ្ធជន យុទ្ធនារីដែលបានពលីជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ ក៏ដូចជាលះបង់អាយុជីវិត ក្នុងការស្វែងរកសុខសន្តិភាពជូនពលរដ្ឋដូចបច្ចុប្បន្ននេះ៕

ដោយ៖TNM

អត្ថបទដែលជាប់ទាក់ទង