រដ្ឋបាលខេត្តកំពត បើកកិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំខែកក្កដា ឆ្នាំ២០២០

TNM(ខេត្តកំពត)៖ព្រឹកថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំខែកក្កដា ឆ្នាំ២០២០ នៅសាលាខេត្តកំពត។

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកមេបញ្ជាការកងកម្លាំងទាំងបីប្រភេទ លោក លោកស្រីនាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាពចំណុះសាលាខេត្ត ដោយឡែកប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត ចូលរួមតាមរយះ Video Online (Zoom Meeting) នៅតាមមន្ទីរ-អង្គភាពរៀងៗខ្លួន។

កិច្ចប្រជុំនាព្រឹកនេះផ្តោតសំខាន់ទៅលើ៖ សេចក្តីព្រាងរបាយការណ៍ប្រចាំខែ កក្កដា ឆ្នាំ២០២០ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត, ដីកាស្តីពីការបង្កើតក្រុមការងារទទួលបន្ទុកព័ត៌មានរដ្ឋបាលខេត្តកំពត, ផ្សព្វផ្សាយលទ្ធផលនៃការចុះធ្វើសិក្ខាសាលានៅតាមបណ្តាក្រុង ស្រុក របស់គណៈកម្មាធិការជំរុញចលនាភូមិ១ ផលិតផល១, ផ្សព្វផ្សាយលិខិតលេខ ២១៥៣ ស.ជ.ណ ចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ ស្តីពីការពង្រឹងការអនុវត្តវិធានការការពារសុវត្ថិភាពសង្គមតាមគោលការណ៍របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីកាត់បន្ថយហានិភ័យនៃការរីករាលដាលជំងឺកូវីដ-១៩ ក្នុងអំឡុងពេលនៃថ្ងៃឈប់សម្រាក៕

ដោយ៖TNM

អត្ថបទដែលជាប់ទាក់ទង