រដ្ឋបាលខេត្តកោះកុង បើកកិច្ចប្រជុំត្រៀមលក្ខណៈសម្រាប់កិច្ចប្រជុំជាមួយថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ស្តីពីវឌ្ឍនភាព និងបញ្ហាប្រឈមពាក់ព័ន្ធនានា

TNM(ខេត្តកោះកុង)៖ថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២០ លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំត្រៀមលក្ខណៈសម្រាប់កិច្ចប្រជុំជាមួយ ឯកឧត្តម ចាន់ សុធា ស្តីពីវឌ្ឍនភាព និងបញ្ហាប្រឈមនានាពាក់ព័ន្ធ នឹងការប្រើប្រាស់ថវិកា ដំណើរការ នៃការផ្ទេរទ្រព្យសម្បត្តិ និងការគ្រប់គ្រងបុគ្គលិក របស់មណ្ឌលថែទាំកុមាររដ្ឋ មកក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្តកោះកុង។

លោកអភិបាលរងខេត្ត សូមអោយអ្នកពាក់ព័ន្ធត្រៀមរបាយការណ៍លម្អិត ពីវឌ្ឍនភាព និងបញ្ហាប្រឈមនានាពាក់ព័ន្ធ នឹងការប្រើប្រាស់ថវិកា ដំណើរការ នៃការផ្ទេរទ្រព្យសម្បត្តិ និងការគ្រប់គ្រងបុគ្គលិក របស់មណ្ឌលថែទាំកុមាររដ្ឋ មកក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្តកោះកុង ដើម្បីជាមូលដ្ឋានក្នុងកិច្ចប្រជុំជាមួយឯកឧត្តម ចាន់ សុធា បន្តទៀត គឺធ្វើយ៉ាងអោយបានសមស្របទៅនឹងសេចក្តីណែនាំ និងគោលការណ៍នានា ដែលបានកំណត់៕

ដោយ៖TNM

អត្ថបទដែលជាប់ទាក់ទង