សម្តេច​តេ​ជោ ហ៊ុន សែន អបអរសាទរ ខួប ១១​ឆ្នាំ នៃ​ការដាក់បញ្ចូល​បណ្ណសារ​សារមន្ទីរ​ទួលស្លែង ក្នុង​បញ្ជី​ស្មារតី​ចងចាំ របស់​អង្គការ​យូណេស្កូ​

TNM(​ភ្នំពេញ​)៖ ក្នុង​សារ​លើ​ហ្វេ​ស​ប៊ុ​ក ក្រោម​ចំណងជើង​ថា «​អរគុណ​សន្តិភាព​» សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចូលរួម​អបអរសាទរ ខួប ១១​ឆ្នាំ នៃ​ការដាក់បញ្ចូល​បណ្ណសារ​សារមន្ទីរ​ទួលស្លែង ក្នុង​បញ្ជី​ស្មារតី​ចងចាំ​នៃ​ពិភពលោក របស់​អង្គការ​យូណេស្កូ នៅ​ថ្ងៃទី​៣១ ខែកក្កដា​នេះ​។​

សម្តេច​តេ​ជោ ហ៊ុន សែន លើកឡើងថា «​បណ្ណសារ​សារមន្ទីរ​ទួលស្លែង បាន​ចុះ​ក្នុង​បញ្ជី​ស្មារតី​ចងចាំ​នៃ​ពិភពលោក ថ្នាក់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក នៅ​ខែកុម្ភៈ ឆ្នាំ​២០០៨ ហើយ​បន្ត​ទទួល​ចុះ​ក្នុង​បញ្ជី​ស្មារតី​ចងចាំ​នៃ​ពិភពលោក​ថ្នាក់​អន្តរជាតិ នៅ​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ ២០០៩​។ បច្ចុប្បន្ន សារមន្ទីរ​ទួលស្លែង កំពុង​អនុវត្ត​គម្រោង​អភិរក្ស និង​ថតចម្លង​ឯកសារ​ឌីជីថល ជិត ៥០០,០០០ ទំព័រ ទៅក្នុង​ប្រព័ន្ធ​កុំ​ព្យួ​ទ័​រ ក្រោម​ជំនួយ​ឧបត្ថម្ភ​របស់​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​កូរ៉េ (KOICA) តាមរយៈ​អង្គការ យូណេស្កូ​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​ក្រុមការងារ​ចម្រុះ ដែលមាន​សមាសភាព​ម​ក​ពី​ទីស្តីការគណៈរដ្ឋមន្ត្រី គណៈកម្មាធិការ​យូណេស្កូ​ជាតិ ការិយាល័យ យូណេស្កូ​ភ្នំពេញ និង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ (​នាយកដ្ឋាន​សារមន្ទីរ និង​សារមន្ទីរ​ទួលស្លែង​) ដែល​បាន​សហ​កសរ​ចូលរួម​រៀបចំ​ស្រាវជ្រាវ និង​ចងក្រង​ឯកសារ​ស្នើសុំ​នេះ​ឡើង​៕​

ដោយ៖TNM

អត្ថបទដែលជាប់ទាក់ទង