ក្រុមការងារគម្រោងលាភថ្នាក់ជាតិ និងថ្នាក់ខេត្ត ចុះជួបសំណេះសំណាលជាមួយក្រុមគ្រួសារអ្នកទទួលផលគម្រោង និងពិនិត្យស្រះទឹកសហគមន៍ នៅស្រុកប្រាសាទបាគង

ព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២០ ក្រុមការងារគម្រោងលាភថ្នាក់ជាតិ និងថ្នាក់ខេត្ត បានចុះជួបសំណេះសំណាលជាមួយក្រុមគ្រួសារអ្នកទទួលផលគម្រោង និងចុះពិនិត្យស្រះទឹកសហគមន៍ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលដឹកនាំដោយ ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ប្រធានសម្របសម្រួលគម្រោង និងជាប្រធានគណៈកម្មាធិការតម្រង់ទិសអនុវត្តគម្រោងលាភ ដោយមានការចូលរួមពី លោក លី សំរិទ្ធ អភិបាលរងខេត្ត ទទួលបន្ទុកគម្រោងថ្នាក់ខេត្ត ព្រមជាមួយនឹងឯកឧត្តម លោក លោកស្រី អមដំណើររដ្ឋលេខាធិការ ក្រុមការងារគម្រោងក្រសួងមហាផ្ទៃ លោក លោកស្រី ទីប្រឹក្សាគម្រោង មន្ត្រីគម្រោងលាភរាជធានីភ្នំពេញ មន្ត្រីគម្រោងលាភថ្នាក់ខេត្ត។

ក្នុងការចុះសំណាលសំណាលរបស់ក្រុមការងារ ក៏បានជួបសំណេះសំណាលជាមួយអ្នកទទួលផលគម្រោង ចុះពិនិត្យគ្រួសារចិញ្ចឹមត្រី ចិញ្ចឹមកង្កែប និងចុះពិនិត្យស្រះទឹកសហគមន៍។

ជាមួយនឹងការចុះពិនិត្យ និងសំណេះសំណាលរួចមក បងប្អូនប្រជាពលរដ្ឋ ដែលសមាជិកក្នុងគម្រោងលាភ ក៏លើកជាសំណូមមួយចំនួន ដល់ក្រុមការងារផងដែរ។

ទន្ទឹមនឹងនោះក្រុមការងារគម្រោងក៏បានធ្វើការកោតសរសើរដល់បងប្អូនប្រជាកសិករដែលបានធ្វើការចិញ្ចឹមត្រី ចិញ្ចឹមកង្កែប ដោយមានការយកចិត្តទុកដាក់ ស្របទៅតាមការណែនាំរបស់ក្រុមបច្ចេកទេសគម្រោងលាភ ជាពិសេសអាចលើកស្ទួយដល់ជីវភាពគ្រួសាររបស់ខ្លួនកាន់តែប្រសើរឡើងថែមទៀត៕

ដោយ៖TNM

អត្ថបទដែលជាប់ទាក់ទង