រដ្ឋបាលខេត្តក្រចេះ រៀបចំកិច្ចប្រជុំប្រកាសសេចក្តីសម្រេចតែងតាំងប្រធាន អនុប្រធាន គ្រប់គ្រងគម្រោងបែងដែកដីសម្បទានសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ និងសមាសភាពមន្រ្តីអនុវត្តគម្រោងថ្នាក់ខេត្ត

TNM (ខេត្តក្រចេះ)៖ថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២០ នៅសាលប្រជុំមេគង្គសាលាខេត្តក្រចេះ គម្រោងបែងដែកដីសម្បទានសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ បានរៀបចំកិច្ចប្រជុំប្រកាសសេចក្តីសម្រេចតែងតាំងប្រធាន អនុប្រធាន គ្រប់គ្រងគម្រោង និងសមាសភាពមន្រ្តីអនុវត្តគម្រោងថ្នាក់ខេត្ត ព្រមទាំងរាយការណ៍ពីលទ្ធផល សមិទ្ធិផល និងវឌ្ឍនភាពគម្រោងសំខាន់ៗ ដែលបានអនុវត្តកន្លងមក និងលើកទិសដៅបន្ត ក្រោមការដឹកនាំដោយ ឯកឧត្តម ភឹម ភីរ៉ា អភិបាលរងខេត្ត និងជាប្រធានគ្រប់គ្រងគម្រោង។

កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ លោក លោកស្រី ក្រុមការងារអនុវត្តគម្រោងនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលជាតំណាងរបស់ ឯកឧត្តមបណ្ឌិតនាយកគម្រោងថ្នាក់ជាតិ និងមានការចូលរួមពីសំណាក់ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ លោកអភិបាលរងស្រុក លោក លោកស្រីមេឃុំ និងលោក លោកស្រីមន្រ្តីអនុវត្តគម្រោងប្រមាណ៤៥នាក់។

ឯកឧត្តម ភឹម ភីរ៉ា អភិបាលរងខេត្ត និងជាប្រធានគ្រប់គ្រងគម្រោងបានសម្តែងនូវការកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់មន្រ្តីអនុវត្តគម្រោងថ្នាក់ខេត្ត ថ្នាក់ស្រុក ថ្នាក់ឃុំ និងក្រុមទិប្រឹក្សាគម្រោង ដែលបានចូលរួមអនុវត្តគម្រោងឱ្យទទួលបានលទ្ធគួរជាទិមោទននាពេលកន្លងមក។ ជាពិសេស ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការលើកកំម្ពស់ជីវផាពរស់នៅរបស់ប្រជាពើរដ្ឋក្រីក្រ តាមរយៈការផ្តល់ដីសម្បទានសង្គមកិច្ច និងការគាំទ្រផ្នែកបច្ចេកទេសនានា។

គម្រោងសម្រេចបានលទ្ធផលស្របតាមសូចនាករគម្រោងដូចខាងក្រោម៖
១). % គ្រួសារទទួលផលបានទទួលការគាំទ្រលើសុវត្តិភាពកាន់កាប់ដីធ្លីស្របច្បាប់ ៖ ៥៩.៤៦%
២). អ្នកទទួលផលគម្រោងបានប្រើប្រាស់ ឬមានកម្មសិទ្ធិស្របច្បាប់លើដីដែលគម្រោងបានផ្តល់ឱ្យ៖ មានចំនួន ២.១១៩ គ្រួសារ និងចូលមកប្រើប្រាស់សរុប ៧៦,៤៥%
៣). % ហេដ្ឋារចនាសម្ព័ន្ធ និងសេវាសាធារណៈត្រូវបានផ្តល់ជូន ដូចដែលបានបញ្ជាក់នៅក្នុងផែនការសកម្មភាព និងថវិកា៖ ៩៦.៣៦%៕

ដោយ៖TNM

អត្ថបទដែលជាប់ទាក់ទង