ល្បែងស៊ីសងកំពុងដំណើរការបានយ៉ាងរលូនក្នុងភូមិស្រយ៉ង់ ឃុំស្រយ៉ង់

TNM(ខេត្តព្រះវិហារ)៖យោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋល្អរស់នៅក្នុងភូមិស្រយ៉ង់ ឃុំស្រយ៉ង់ ស្រុកគូរលែន ខេត្តព្រះវិហារ បានឲ្យដឹងថានៅ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០២០ មានល្បែងស៊ីសងខុសច្បាប់ ពាសពេញភូមិ ជាប្រភេទល្បែង បៀអាប៉ោងនិងកន្ទុយលេខ ដោយឡែកមានវង់ល្បែងអាប៉ោងមួយកន្លែងដែលដំណើរការយ៉ាងរលូន ជារៀងរាល់ថ្ងៃ ជាយូរខែឆ្នាំមកហើយ ដោយមានការបើកភ្លើងខៀវពី លោកមេប៉ុស្តិ៍ ស្រយ៉ង់ដែលបិទបាំងព័ត៌មានមិនដែលផ្តល់ទៅលោកលិស សៀវឡេងជា អធិការដ្ឋាននគរបាលស្រុកគូរលែននោះទេ ដោយមានការរាយការណ៍ពីប្រជាពលរដ្ឋជូនយ៉ាងណាក៍ដោយក៍មិនដែលឃើញសមត្ថកិច្ចចុះបង្ក្រាបបានម្តងណានោះឡើយ។

យោងតាមប្រភពពីប្រជាពលរដ្ឋ​ ដែលរស់នៅ ក្នុងភូមិ ស្រយ៉ង់ ឃុំ ស្រយ៉ង់ បានសម្ដែងនូវការព្រួយបារម្មរណ៍ប្រាប់អង្គភាពសារព័ត៌មានយើងថា ផ្នែកសន្តិសុខនិងសុវត្ថិភាព បើនៅក្នុងភូមិ ឃុំ របស់គាត់ ពោធិ៍ពេញទៅដោយល្បែងស៊ីសងនិងកន្ទុយលេខខុសច្បាប់យ៉ាងអនាធិបតេយ្យបែបនេះ ធ្វើឲ្យគ្រួសារខ្លះ មានករណី អំពីហិង្សាក្នុងគ្រួសារជាដើម កក្តាទាំងនេះគឺមូលហេតុមកពីល្បែងសុីសងខាងលើពិតប្រាកដច្បាស់ណាស់។

យោងតាមប្រភពដដែលបានបន្តទៀតថា ទីតាំងល្បែងស៊ីសងបើកលេងនៅក្នុងដីឡូរ ខាងក្រោយតារ៉ាងបាល់ទះចាស់ ស្ថិតនៅក្នុងភូមិ ស្រយ៉ង់ត្បូង ឃុំ ស្រយ៉ង់ ស្រុក គូរលែន ខេត្ត ព្រះវិហារ ដែលមានអ្នករត់ការឈ្មោះ( តារ៉ាយ) តែងតែយកផលប្រយោជន៏ជូនអ្នកដែលពាក់ព័ន្ធដើម្បីបំបាំងព័ត៌មានជូនថ្នាក់ខេត្ត ហើយឈ្មោះតារ៉ាយនេះដែរតែងតែប្រើពាក្យក្រអឺតក្រទមថាលេងចុះគ្មាននណា មកចាប់នោះទេព្រោះគាត់បានសែនព្រេនរួចរាល់អស់ហើយហេតុដូច្នេះហើយបានជាវង់ល្បែងបៀរអាប៉ោងមួយកន្លែងនេះបើកដំណើរការបាន យូរឆ្នាំបែបនេះនៅតែថ្នាក់ខេត្តមិនដែលទទួលបានព័ត៌មាននោះឡើយ។

ពាក់ពន្ធ័ករណីល្បែងស៊ីសងខាងលេីនេះភ្នាក់ងារសារព័ត៌មានយេីង បានរាយការណ៍ជូនលោកមេប៉ុស្តិ៍ ស្រយ៉ង់ តាមរយះទូរស័ព្ទដែរតែខលមិនចូល ហើយក៍បានរាយការណ៍បន្តទៅលោកមេឃុំស្រយ៉ង់ នៅក្នុងវង់ល្បែងសុីសងផងនោះ ទើបលោកថា ចាំឲ្យខាងប៉ុស្តិ៍គេទៅមើល ចំពោះវង់ល្បែងបៀរអាប៉ោងមួយនេះ។

លោកមេឃុំបានមានប្រសាសន៌បន្ដថា គាត់បានឲ្យគេទៅបិទជាច្រើនលើកមកហើយតែនៅតែបន្តលេងដ៏ដែល។

គួរបញ្ជាក់ថា យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ លោក ឧត្តមសេនីយ៍ទោ សួសសុខដារ៉ាជាស្នងការនគរបាលខេត្តព្រះវិហារតែងតែណែនាំនិងចង្អុលបង្ហាញដល់មន្ត្រីក្រោមឱវាទត្រូវយកចិត្តទុកដាក់លើបញ្ហាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋឲ្យទាន់ពេលវេលា ហើយលោកក៌ធ្លាប់មានការបង្ក្រាបបានជាច្រើនករណីរួចមកហើយដែរឲ្យតែមានការផ្តល់ព័ត៌មានមកដល់ខាងស្នងការ។

តែផ្ទុយទៅវិញ លោកមេប៉ុស្តិ៍ រូបនេះ ផ្គើននឹងបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សួសសុខដារ៉ា ដែលត្រូវជាមេរបស់ខ្លួននៃស្នងការនគរបាលខេត្តព្រះវិហារផងដែរ៕

ដោយ៖TNM

អត្ថបទដែលជាប់ទាក់ទង