ខ្មែរស្រលាញ់ខ្មែរ! ប៉ូលិសចរាចរណ៍ម្នាក់ ឆ្លៀតពេលទំនេរ ចែកម៉ាស់ពាក់ការពារវីរុសកូរ៉ូណា ដល់អ្នកដំណើរតាមដងផ្លូវ

TNM(ភ្នំពេញ)៖មួយរយៈនេះ មានការផ្ទុះនូវជំងឺរលាកផ្លូវដង្ហើមថ្មី ដែលបង្កឡើងដោយវីរុសកូរ៉ូណា ដែលចាំបាច់ឲ្យយើងទាំងអស់គ្នា ពាក់ម៉ាស់ការពារ ពីការឆ្លងនៃវីរុសនេះ ។

ខណៈដែលមិនមែនតែកម្ពុជានោះទេដែលភ័យខ្លាច ក្នុងនោះ បណ្តាប្រទេសលើពីភពលោក កំពុងព្រួយបារម្ភខ្លាំង ចំពោះវីរុសកូរ៉ូណានេះ ស្របពេលដែលអាជ្ញាធរចិនទើបតែបានប្រកាសឲ្យដឹងនៅព្រឹកថ្ងៃនេះថា ចំនួនមនុស្សស្លាប់ដោយសារវីរុសផ្លូវដង្ហើម កូរ៉ូណាថ្មី (Coronavirus) បានកើនឡើងដល់ ១៧០នាក់ហើយ ខណៈមនុស្សចំនួនជាង៧៧០០នាក់ទៀតបានឆ្លង។ នេះបើតាមការចេញផ្សា

ចំណែកកម្ពុជា ទើបតែមានការឆ្លងនូវវីរុសកូរ៉ូណានេះ១ករណីប៉ុណ្ណោះ ទៅលើជនជាតិចិន ដែលចូលមកខេត្តព្រះសីហនុ ក្រោយចេញពីខេត្តវូហាន ដែលជាកន្លែងកំណើតនៃវីរុសនេះ តែពេលនេះលោកមានសុខភាពល្អធម្មតាហើយ ។

ជាក់ស្តែងនៅក្នុងបណ្តាញសង្គម មានការផុសចែករំលែកនូវរូបភាពសមត្ថកិច្ចចរាចរណ៍ម្នាក់ យកពេលទំនេរពីភារកិច្ច ដើរចែកម៉ាស់ពាក់ការពារដល់បងប្អូនប្រជាពលរដ្ឋ ។ ក្នុងនោះយោងតាមគណនីFacebook ឈ្មោះ អុី ម៉េង ហ៊ុយ បានបង្ហោះថា ថ្ងៃនេះបានម៉ាសប៉ូលីស​ គាំទ្រអំពេីរល្អរបស់កងកំលាំង ៕

ដោយ៖TNM

អត្ថបទដែលជាប់ទាក់ទង