ខេត្តក្រចេះ ៖ បណ្ណកម្មសិទ្ធិចំនួន ១ ៨៧១ បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនប្រជាពលរដ្ឋ ចំនួន៤ភូមិ នៅឃុំ២ធ្នូ ស្រុកស្នួល ។
នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តក្រចេះ បានចូលរួមពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនដល់ប្រជាពលរដ្ឋចំនួន ៤ភូមិ ក្នុងភូមិជេីងឃ្លូ ភូមិប្រវាញ ភូមិថ្មហាលដីក្រហម និងភូមិថ្មហាលវាល ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ សរុប ១៨៧១បណ្ណ ស្មេីនឹង ១៥០២គ្រួសារ៕


