ក្រុមហ៊ុន TODAY internet បានទទួលពានរង្វាន់ឆ្នើម ASEAN Outstanding Business Leader Award 2026 នៅអាគារ Morgan Tower
ក្រុមហ៊ុន TODAY internet គឺជាក្រុមហ៊ុនផ្ដល់សេវាអុីនធឺណិតកម្រិតខ្ពស់ដែលបង្កើតឡើង ដោយស្នាដៃកូនខ្មែរចាប់តាំងពីឆ្នាំ ២០១៦ មកម្លេះ។ កាលពីពេលថ្មីៗនេះក្រុមហ៊ុន TODAY internet បានទទួលពានរង្វាន់ “ASEAN Outstanding Business Leader Award 2026”។ កម្មវិធីនេះគឺជាកម្មវិធីមួយទទួលស្គាល់នូវធុរកិច្ចក្នុងតំបន់ និងព្រឹត្តិការណ៍ផ្តល់ពានរង្វាន់ក្នុងគោលបំណងអបអរសាទរ និងផ្តល់កិត្តិយសទៅដល់សហគ្រាសធុនតូច និងមធ្យម (SMEs) ដែលទទួលបានជោគជ័យនៅទូទាំងអាស៊ីសម្រាប់ដំណើរការអាជីវកម្មឆ្នើម ការរីកលូតលាស់ ការបង្កើតថ្មី និងឧត្តមភាព។ សម្រាប់ពានរង្វាន់នេះដែលគឺទទួលស្គាល់នូវឧត្តមភាពក្នុងការអនុវត្តអាជីវកម្ម ភាពជាអ្នកដឹកនាំ ការច្នៃប្រឌិត និងកំណើន SME នៅទូទាំងតំបន់អាស៊ី។
លោក ម៉េង សុងកេង ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន TODAY internet បានគូសបញ្ជាក់ដែរថា “តាំងពីក្រុមហ៊ុនបានចាប់ផ្តើមដំណើរការតាំងពីឆ្នាំ ២០១៦ រហូតមកដល់ពេលនេះមានអាយុកាល ១០ឆ្នាំហើយ។ ចំពោះការចាប់ផ្តើមនៃដំណើរ ការក្រុមហ៊ុននេះគឺកើតចេញពីការចូលចិត្ត និងមានជំនាញក្នុងវិស័យនេះស្រាប់ដែលធ្វើអោយ ក្រុមហ៊ុនមានភាពរឹងមាំអាចឈរលើទីផ្សារក៏ដូចជាទទួលបានការទុកចិត្តពីសំណាក់អតិថិជនជាច្រើនរហូតមកដល់សព្វថ្ងៃ។”
យ៉ាងណាមិញកម្មវិធីនេះប្រព្រឹត្តិទៅនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ ដែលធ្វើឡើងនៅអាគារ Morgan Tower ដែលមានការអញ្ញើញចូលរួមពីសំណាក់ម្ចាស់អាជីវកម្មផ្សេងៗទាំងក្នុង និងក្រៅប្រទសប្រមាណជាង ៥០០នាក់ មកពីបណ្ដា ១៩ប្រទេស។
ជាថ្មីម្ដងទៀតក្រុមការងារនៃក្រុមហ៊ុន TODAY internet គ្រប់ជាន់ថ្នាក់ទាំងអស់សូមចូលរួមអបអរសាទរដល់ក្រុមហ៊ុន TODAY internet ដែលបានទទួលពានរង្វាន់ “ASEAN Outstanding Business Leader Award 2026” ដ៏ឆ្នើមមួយនេះ។ សមិទ្ធិផលដ៏គួរឲ្យកត់សម្គាល់នេះគឺជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តមិនងាករេរបស់អ្នកចំពោះឧត្តមភាព ការច្នៃប្រឌិត និងភាពជាអ្នកដឹកនាំនៅទូទាំងតំបន់អាស៊ី។ ពានរង្វាន់មួយនេះនឹងធ្វើអោយក្រុមហ៊ុនបន្តនូវសេវាកម្មដ៏ល្អជូនទៅកាន់អតិថិជន ជាកំលាំងចិត្តដែលបានពីការគាំទ្ររបស់អតិថិជនរបស់ក្រុមហ៊ុន TODAY internet កន្លងមក។
ជាចុងបញ្ចប់ផងដែរ នេះគឺជាអាវុធទីពីរក្នុងឆ្នាំ ២០២៦ ដែលក្រុមហ៊ុនព្យាយាមក៏សាងស្នាដៃ និងកេរក្តិ៍ឈ្មោះដើម្បីបង្កើននូវសេវាកម្ម និងទំនុកចិត្តដល់អតិថិជន។
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈទូរស័ព្ទលេខ៖ Hotline Number 070 21 55 77 ឬតាមរយៈ Facebook Messenger “TODAY Internet” និង Telegram https://t.me/TODAYSupport ឬគេហរទំព័រ www.today.com.kh។


