ថ្នាក់ដឹកនាំកម្មវិធីអាជីវកម្មចល័តនិងកម្មករសំណង់នៃ ស.ស.យ.ក. រាជធានីភ្នំពេញបានជួបជុំគ្នា ពិភាក្សាពង្រឹងបន្ថែមក្នុងការអនុវត្តកិច្ចការងារ
ភ្នំពេញ ៖ នារសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំកម្មវិធីអាជីវកម្មចល័តនិងកម្មករសំណង់នៃ ស.ស.យ.ក. រាជធានីភ្នំពេញបានជួបជុំគ្នា ពិភាក្សាពង្រឹងបន្ថែមក្នុងការអនុវត្តកិច្ចការងារ ក្រោមការដឹកនាំដោយលោក គឹម សុខរី សមាជិកគណៈអចិន្ត្រៃយ៍ សសយករាជធានីភ្នំពេញ និងជានាយកកម្មវិធី នឹងដោយមានការអញ្ជើញចូលរួមពីនាយករងកម្មវិធី ទីប្រឹក្សាកម្មវិធី ប្រធានផ្នែកចំណុះ៕


