ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានចុះពិនិត្យវឌ្ឍនភាពការងារ និងបញ្ជប់ការធ្វើអត្តសញ្ញាណកម្មប្រជាពលរដ្ឋដែលស្នាក់នៅក្នុងអគារអតីតសណ្ឋាគារសុខមានជ័យ
ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានចុះពិនិត្យវឌ្ឍនភាពការងារ និងបញ្ជប់ការធ្វើអត្តសញ្ញាណកម្មប្រជាពលរដ្ឋដែលស្នាក់នៅក្នុងអគារអតីតសណ្ឋាគារសុខមានជ័យ។
នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដឹកនាំដោយលោកជំទាវ សេរី សូរិយា អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសំណង់ចាស់ទ្រុឌទ្រោម បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារ និងបញ្ជប់ការធ្វើអត្តសញ្ញាណកម្មប្រជាពលរដ្ឋដែលស្នាក់នៅក្នុងអគារអតីតសណ្ឋាគារសុខមានជ័យ ដែលស្ថិតនៅបណ្តោយផ្លូវសុខហុក(១០៧) កែងផ្លូវលេខ១៣៤ ភូមិ៥ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ៕


