Today Internet

ក្រុមហ៊ុន TODAY internet បានផ្តល់ជូននូវសម្ភារៈប្រើប្រាស់មួយចំនួនជូនទៅដល់ វិទ្យាល័យ ២កន្លែងដែលស្ថិតនៅក្នុងខេត្តសៀមរាប។

កាលពីពេលថ្មីៗនេះក្រុមហ៊ុន TODAY internet ដែលជាក្រុមហ៊ុនផ្តល់សេវាអុីនធឺណិតកម្រិតខ្ពស់នៅកម្ពុជាបានផ្តល់ជូននូវសម្ភារៈប្រើប្រាស់មួយចំនួនជូនទៅដល់វិទ្យាល័យ ២​កន្លែង

មានដូចជា វិទ្យាល័យអង្គរ និងវិទ្យាល័យ ហ៊ុន សែន វត្តស្វាយ ដែលស្ថិតនៅក្រុងសៀមរាប ខេត្តសៀមរាប។ ការផ្ដល់ជូននេះមានប្រអប់ថ្នាំពេទ្យ (First Aid Kit) ដែលមានថ្នាំពេទ្យ និងថ្នាំសង្កូវផ្សេងៗនៅក្នុងប្រអប់ស្រាប់ សម្រាប់ការប្រើប្រាស់ជាចាំបាច់នៅក្នុងសាលារៀនការផ្ដល់ជូននេះគឺធ្វើឡើងក្រោមសកម្មភាពដែលមានឈ្នោះថា “TODAY Foundation”។

កន្លងមក​ក្រុមហ៊ុន ​TODAY ​internet ក៏បានផ្គត់ផ្គង់នូវសេវាអុីនធឺណិតឥតគិតថ្លៃទៅតាមទីតាំងមួយចំនួនមានដូចជា សាលារៀន និងមន្ទីរពេទ្យ គន្ធបុប្ផានៅក្នុងខេត្តសៀមរាបនេះផងដែរ។​

ក្រុមហ៊ុន​ TODAY internet តែងតែយកចិត្តទុកដាក់បំផុតក្នុងការចូលរួមចំណែកផ្តល់នូវជំនួយផ្សេងៗដើម្បីផ្គត់ផ្គង់ទៅកន្លែងដែលមានតម្រូវការ។

ជាថ្មីម្ដងទៀតកម្មវិធី TODAY Foundation ត្រូវបានផ្តួចផ្តើមឡើងដើម្បីជាការតបស្នងវិញដល់សង្គម និងរួមចំណែកជួយដល់វិស័យអប់រំ វិស័យសុខាភិបាល និងមនុស្សចាស់ជរាដែលជួប

ការលំបាក។   សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈទូរស័ព្ទលេខ៖ Hotline Number 070 21 55 77 ឬតាមរយៈ Facebook Messenger “TODAY Internet” និង Telegram https://t.me/TODAYSupport ឬគេហរទំព័រ www.today.com.kh។   សម្រួលផ្សាយដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង