កំពុងសូត្រមន្តឡើងផ្ទះថ្មី ព្រោះតែប៊ូសស្ត្រង១កំប៉ុង ផ្អើលទាំងអាចារ្យទាំងអ្នកភូមិ

តើនេះជាបារមីជំនាងផ្ទះឬយ៉ាងណា? កំពុងសូត្រមន្តឡើងផ្ទះថ្មី ស្រាប់តែបារមីបង្ហាញឬទ្ធ គាស់ប៊ូសស្រ្តងដាក់សែន ឈ្នះរង្វាន់កូនល្អ បានលុយជិត2ពាន់ដុល្លារ ផ្អើលទាំងអាចារ្យ ផ្អើលទាំងអ្នកភូមិរត់មកមើល។ ប្ដីប្រពន្ធល្អ កំពូលសំណាង ប្ដីឈ្មោះ ម៉ោង ហឿង អាយុ 39ឆ្នាំ និងប្រពន្ធឈ្មោះ ទុយ សាមាន អាយុ46 ឆ្នាំ រស់នៅភូមិតាពេជខាងត្បូង ឃុំរក្សាជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង។ បងស្រី សាមាន បានប្រាប់ថា​ គាត់ធ្វើផ្ទះអស់លុយគ្មានសល់ ក៏ទៅជំពាក់ប៊ូសស្រ្តងគេ 2កំប៉ុង ទុកដាក់សែនឡើងផ្ទះថ្មី លុះពេលអាចារ្យសូត្រធម៍​បានពាក់កណ្ដាល ទើបនឹកឃើញទៅគាស់ប៊ូសស្រ្តង គាស់ផាចផ្អើលទាំងអាចារ្យសូត្រធម៍លែងត្រូវ ព្រោះគាត់ឈ្នះរង្វាន់កូនល្អ 888$គុណនឹង2 ស្មើនឹង1776$។

ប៊ូសស្រ្តង រង្វាន់ច្រើន ឆ្ងាញ់ជាងគេ! ​សម្រួលផ្សាយដោយ  ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង