វីវហើយ! ផឹកប៊ូសស្រ្តង ត្រូវរង្វាន់ធំ ច្រលំបោះកំប៉ុងចោល

គ្រោះក្នុងលាភ លាភក្នុងគ្រោះ ផឹកប៊ូសស្រ្តង ត្រូវរង្វាន់ប្រពន្ធល្អ ស្មើលុយជិត2ពាន់ដុល្លារ ច្រលំបោះកំប៉ុងចោល ស្មានតែមិនត្រូវរង្វាន់ ដូច្នេះតើក្រុមហ៊ុនបើករង្វាន់ឱ្យយ៉ាងម៉េច?

ម្ចាស់រង្វាន់ប្រពន្ធល្អពីប៊ូសស្រ្តង ប្ដីឈ្មោះ នុត ឃាង ជាជាងផ្សារដែក និងប្រពន្ធ ឈ្មោះ ញ៉ែម ស្រ៊ុន បច្ចបុប្បន្នរស់នៅខណ្ឌកំបូល រាជធានីភ្នំពេញ។ បើតាមសម្ដីបងប្រុស ឃាង បានឱ្យដឹងថា គាត់បានមកពីផ្សារដែកឱ្យគេ រៀងអស់កម្លាំង កូនក៏ទិញប៊ូសស្រ្តងត្រជាក់ៗ 1កំប៉ុង គាស់ផាច់ឃើញខ្មៅៗ ស្មានតែមិនត្រូវ ពេលផឹកអស់ ក៏បោះកំប៉ុងចោល ប៉ុន្តែមិនអស់ចិត្ត ក៏ឱ្យកូនជួយមើលបន្ថែម ទើបដឹងថា ត្រូវរង្វាន់ប្រពន្ធល្អ 888$ គុណ2 ភ័យផង អរផង នាំគ្នាស្វែងរកកំប៉ុង ព្រោះបើគ្មានកំប៉ុងទេ ក្រុមហ៊ុនចាត់ទុកជាអាសារបង់ហើយ ចៃដន្យសំណាងមិនរត់ចោលម្ចាស់ ក៏បានរកឃើញកំប៉ុងវិញ និងបានទាក់ទងមកក្រុមហ៊ុនប៊ូសស្រ្តង ដើម្បីឱ្យត្រួតពិនិត្យ ហើយបើករង្វាន់។

ប៊ូសស្រ្តង រង្វាន់ច្រើន ឆ្ងាញ់ជាងគេ!   សម្រួលផ្សាយដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង