លាភធំផ្ទួនៗ បានទាំងប្រពន្ធ បានទាំងឡានថ្មីខ្លាញ់គោពីប៊ូសស្រ្តង

មិនធម្មតាមែន ប្ដីប្រពន្ធអ្នកកំពង់ចាម ទើបរៀបការថ្មីថ្មោង មកធ្វើការនៅភ្នំពេញបាន5ថ្ងៃសោះ ទិញប៊ូសស្រ្តងញុំា ត្រូវរង្វាន់ឡានថ្មីខ្លាញ់គោ1គ្រឿងជាចំណងដៃធំ។

ម្ចាស់រង្វាន់ឡានថ្មីខ្លាញ់គោប៊ូសស្រ្តង ប្ដីឈ្មោះ ស៊ូ ទ្រី អាយុ25ឆ្នាំ ធ្វើការសំណង់ និងប្រពន្ធឈ្មោះ សំបូរ សុម៉ាលី អាយុ18ឆ្នាំ បច្ចុប្បន្នរស់នៅស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ស៊ូទ្រី បានប្រាប់ថា ខ្លួនទើបរកការងារធ្វើនៅភ្នំពេញបាន5ថ្ងៃ រីឯប្រពន្ធមិនទាន់មានការងារធ្វើទេ ហើយជីវភាពក៏កំពុងជួបការលំបាក ស្រាប់តែមានលាភធំ ទិញប៊ូសស្រ្តងញុំា1កំប៉ុង ឈ្នះរង្វាន់ឡានថ្មីខ្លាញ់គោ ស្រែកហ៊ោឡើងភ្លាត់សម្លេងផ្អើលពេញការដ្ឋានសំណង់ និងបានបង្ហោះល្បីពេញហ្វេសប៊ុក។ ឥឡូវនេះ ក្រុមហ៊ុនប៊ូសស្រ្តងបានមកពិនិត្យក្រវិល និងណាត់ថ្ងៃប្រគល់ឡានឆាប់ៗនេះហើយ សូមចូលរួមអបអរសាទរពួកគាត់ទាំងពីរផង។

ល្បីដូចគេនិយាយមែន ប៊ូសស្រ្តងរង្វាន់ច្រើន ឆ្ងាញ់ជាងគេ! ចង់ឈ្នះឡានថ្មីខ្លាញ់គោដូចពួកគាត់ ញុំាប៊ូសស្រ្តង!  សម្រួលផ្សាយដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង