ចំណេញរហូតដល់ទៅ $20,000 សម្រាប់តែ 3គ្រឿងប៉ុណ្ណោះជាមួយអេស្កាវាទ័រ JCB ទម្ងន់ 21 តោនដែលបានផ្តល់ជូនដោយ JCB Cambodia នៃក្រុមហ៊ុន RMA Cambodia

រាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២៥
JCB Cambodia នៃក្រុមហ៊ុន RMA Cambodia បានធ្វើការផ្តល់ជូនអតិថិជនអេស្កាវ៉ាទ័រទាំងអស់ទាំងវិស័យរដ្ឋ ឯកជន ម្ចាស់អាជីវកម្ម អ្នកម៉ៅការសំណង់ និងអ្នកប្រើប្រាស់គ្រឿងចក្រ នូវតម្លៃពិសេសមិនធ្លាប់មានទៅលើអេស្កាវាទ័រ JCB ទម្ងន់ 21 តោន model JCB NXT 215 LC ចំនួន 3 គ្រឿងដែលចំណេញរហូតដល់ $20,000។
សម្រាប់អតិថិជនដែលជាវអេស្កាវ៉ាទ័រ JCB NXT 215 LC ឥឡូវនេះលោកអ្នក នឹងទទួលបានតម្លៃពិសេសពីតម្លៃធម្មតា $129,500 មកត្រឹមតែ $105,000 ក្នុងមួយគ្រឿង។​ ការផ្តល់ជូននេះ គឺជាឱកាសពិសេសមិនធ្លាប់មានដែលផ្តល់ឱ្យអតិថិជនគ្រឿងចក្រអេស្កាវ៉ាទ័រទាំងអស់កាន់តែមានភាពងាយស្រួលជាមុន និងកាន់តែចំណេញក្នុងការយកគ្រឿងចក្រអេស្កាវ៉ាទ័រថ្មីទៅប្រើប្រាស់សម្រាប់ការងារ ដើម្បីជួយដល់ការអភិវឌ្ឍគម្រោងនានា ការសាងសង់ ការធ្វើអាជីវកម្មផ្សេងៗឱ្យកាន់តែមានប្រសិទ្ធភាពជាងមុន និងប្រកបដោយចីរភាព។

សម្រាប់គ្រឿងចក្រអេស្កាវ៉ាទ័រ JCB NXT 215 LC ដែលមានទម្ងន់ប្រតិបត្តិការ 21.5 តោននេះ គឺជាគ្រឿងចក្រដែលពេញនិយមបំផុតក្នុងទីផ្សាររបស់ប្រទេសកម្ពុជា និងជាផលិតផលលេខមួយរបស់ចក្រភពអង់គ្លេសដែលមានភាពធន់ រឹងមាំ សន្សំសំចៃខ្ពស់ រួមបញ្ចូលជាមួយបច្ចេកវិទ្យាទំនើប កម្លាំងម៉ាស៊ីនខ្លាំង ប្រើប្រាស់ប្រព័ន្ធកូនជ្រូកធម្មតាងាយស្រួលប្រើប្រាស់ មិនរើសប្រេង និងងាយស្រួលក្នុងការថែទាំ ភ្ជាប់មកជាមួយទំហំប៉ែលធំរហូត 1.25ម៉ែត្រគូប ហើយប៉ែលត្រូវបានរចនាមានសភាពក្រាស់រឹងមាំធន់គ្រប់ស្ថានភាពការងារ ផ្នែកដៃរបស់អេស្កាវ៉ាទ័រត្រូវបានពង្រឹងបន្ថែមដោយដែកថែបបង្កើនភាពរឹងមាំខ្លាំងជាងមុន ហើយតួខ្លួនទាំងមូលរបស់គ្រឿងចក្រអេស្កាវាទ័រនេះត្រូវបានរចនាដោយដែកដែលមានភាពរឹងមាំ និងបំពាក់ជាមួយប្រព័ន្ធទុយោ Hydraulic ដែលជំរុញអោយប្រតិបត្តិការរបស់គ្រឿងចក្រនេះកាន់តែលឿនរហ័សជាងមុន ហើយក៏អាចមានសមត្ថភាពផ្លាស់ប្តូរឧបករណ៍បំពាក់បន្ថែមបានផងដែរ។លើសពីនេះថែមទៀតគ្រឿងចក្រអេស្កាវ៉ាទ័រ JCB NXT 215 LC ក៏បានភ្ជាប់មកជាមួយប្រព័ន្ធការ៉ងទីដោយស្វ័យប្រវត្តិ និងប្រព័ន្ធ 3 Mode ដែលអនុញ្ញាតអោយតៃកុងអាចធ្វើការកំណត់កម្លាំងម៉ាស៊ីនតាមតម្រូវការការងារដែលជួយដល់ការសន្សំសំចៃប្រេង ហើយក៏មានភ្ជាប់មកជាមួយប្រព័ន្ធគ្រប់គ្រង និងតាមដានគ្រឿងចក្រ LiveLink របស់ JCB ផងដែរ។

ជាមួយគ្រឿងចក្ររបស់ JCB អតិថិជននឹងទទួលបាននូវបច្ចេកវិទ្យាទំនើបនៃ ប្រព័ន្ធ LiveLink ដែលអាចឲឱ្យអតិថិជនពិនិត្យអំពីស្ថានភាពគ្រឿងចក្រ និងតំហែទាំម៉ាស៊ីនតាមប្រព័ន្ធអ៊ិនធឺណិតបានទាំង កុំព្យូទ័រ​ ឬទូរស័ព្ទដៃបានយ៉ាងទំនើប និងងាយស្រួល។

បន្ថែមពីនេះទៅទៀត JCB Cambodia មានក្រុមជាងជំនាញដែលមានបទពិសោធន៍ច្រើនឆ្នាំ និងទទួលបានការបន្តុះបណ្តាលតាមស្តង់ដាបច្ចេកទេស មានសេវាកម្មថែទាំគ្រឿងចក្ររបស់លោកអ្នក 25 រាជធានី ខេត្ត ជូនអតិថិជន រួមទាំងមានគ្រឿងបន្លាស់គ្រប់គ្រាន់ ដែលជាគ្រឿងបន្លាស់សុទ្ធ និងមានការធានាច្បាស់លាស់ពីរោងចក្រនៃចក្រភពអង់គ្លេសផងដែរ។

ក្រៅពីសេវាកម្ម លក់ទិញក្រុមហ៊ុនក៏មានការផ្ដល់ជាសេវាកម្ម​ ជួល និងបង់រំលោះ ផងដែរដើម្បីសម្រួលដល់អតិថិជនរបស់ខ្លួន ហើយអតិថិជនក៏អាចទទួលបាននូវការប្រឹក្សាសេវាកម្មហិរញ្ញវត្ថុផ្សេងៗក្នុងការបង់រំលោះគ្រឿងចក្រយកទៅប្រើប្រាស់។

គួរបញ្ជាក់ផងដែរថា JCB ជាគ្រឿងចក្រម៉ាកល្បីលំដាប់ថ្នាក់ពិភពលោកដែលជាផលិតផលរបស់ចក្រភពអង់គ្លេសដែលត្រូវបាននាំចូលផ្ដាច់មុខដោយក្រុមហ៊ុន​ អ អិម អេ (ខេមបូឌា) ដែលរួមមានផលិតផលជាច្រើនដូចជា​ អេស្កាវ៉ាទ័រ គ្រឿងចក្របក្សី រ៉ូឡូ សាស័រ គ្រឿងចក្រស្ទូចលើកដាក់ទំនិញ ដែលវាបម្រើឱ្យវិស័យដែលសសរស្ដម្ភសេដ្ឋកិច្ចជាច្រើន​នៅក្នុងប្រទេសកម្ពុជាដូចជា សំណង់អគារទាបខ្ពស់ ផ្លូវថ្នល់ ស្ពាន សាលារៀន ប្រព័ន្ធធារាសាស្រ្ត វិស័យអចលនទ្រព្យ វិស័យកសិកម្ម ចំការដំណាំ កន្លែងជីកថ្មឬរ៉ែផ្សេងៗ។ល។

 

អត្ថបទដែលជាប់ទាក់ទង