អ្នកបើកបររថយន្តម៉ាក Ford ranger មួយគ្រឿងក្នុងល្បឿនលឿន ខណៈបើកមកដល់ចំណុចផ្លូវកោង បាត់ស្មារតីគ្រប់គ្រង ក៏ទាញចង្កូតឡើងចិញ្ចឹមផ្លូវជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់មួយដើមរាបដល់ដី
ភ្នំពេញ ៖ បុរសម្នាក់ បើករថយន្តមួយគ្រឿង ក្នុងល្បឿនលឿន ខណៈបើកបរមកដល់ចំណុចផ្លូវកោង ស្រាប់តែរ៉េចង្កូតឡើងចិញ្ចឹមផ្លូវ ជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់មួយដើម ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ ដែលបានកើតឡើងនៅ យប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅលើផ្លូវបេតុងច្រកចូលវត្តភ្នៀត ក្នុងសង្កាត់ស្នោ ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានបានបញ្ជាក់ថា បុរសម្នាក់បើករថយន្តម៉ាក Ford ranger មួយគ្រឿងអ្នកបើកបរក្នុងល្បឿនលឿន ខណៈបើកមកដល់ចំណុចផ្លូវកោង បាត់ស្មារតីគ្រប់គ្រង ក៏ទាញចង្កូតឡើងចិញ្ចឹមផ្លូវជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់មួយដើមរាបដល់ដី ចំណែករថយន្តបង្កវិញត្រូវបានក្រឡាប់ផ្ងារជើងឡើងលើ ៕




