មិនដឹងថាជាគ្រោះឬក៏លាភ បាត់ម៉ូតូទើបតែទិញ តែមកត្រូវរង្វាន់ឡានថ្មីខ្លាញ់គោ ១គ្រឿងវិញពីភេសជ្ជៈប៉ូវកម្លាំងប៊ូសស្រ្តង។
បងប្រុស ភ្លន់ សុគុណ អាយុ៣១ឆ្នាំ មុខរបរជាមេចុងភៅ បច្ចុប្បន្នរស់នៅភូមិប៉ាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្លាយជាម្ចាស់ឡានថ្មីខ្លាញ់គោលេខរៀង ០៥៧ ពីប៊ូសស្រ្តង។ បងប្រុស សុគុណ បានប្រាប់ថា ដូចសព្វមួយដង គាត់តែងតែញុំាប៊ូសស្រ្តងត្រជាក់ៗ ១កំប៉ុងជាប្រចាំ អំឡុងពេលធ្វើម្ហូបឱ្យភ្ញៀវ រហូតថ្ងៃនេះ មានលាភធំ គាស់ផាច់ឃើញរូបឡានភ្លាម គាត់រំភើបចិត្តខ្លាំងពេករហូតភាំងស្មារតី ព្រោះទើបបាត់ម៉ូតូ ឥឡូវបានឡានថ្មីខ្លាញ់គោពីប៊ូសស្រ្តងមកលួងចិត្ត។ នេះបានថា ឱ្យតែជាអតិថិជនប៊ូសស្រ្តង ដឹងតែមានលាភសំណាងធំ នាំទ្រព្យចូលផ្ទះដូចគាត់អ៊ីចឹង។
ប៊ូសស្រ្តងត្រជាក់ៗ ឆ្ងាញ់ខ្លាំង ស្វាងចែស ហើយត្រូវរង្វាន់ឡានច្រើនជាងគេ។ កាន់ប៊ូសស្រ្តងញុំា ដូចកាន់សោឡានថ្មីខ្លាញ់គោ! ។ សម្រួលដោយ ទៀង បុណ្ណរី


