(ភ្នំពេញ)៖ ដើម្បីជាការលើកទឹកចិត្តដល់អតិថិជន ដែលតែងតែគាំទ្រ ផលិតផលនំស្រួយ ណាបាទី ជានំស្រួយ ដែលមានរសជាតិឆ្ងាញ់ និងសម្បូរទៅដោយវីតាមីន និងជាទីពេញនិយមសម្រាប់ មនុស្សគ្រប់វ័យ ជាពិសេស គឺកុមារៗ។ ក្រុមហ៊ុន ណាប៉ាទិ ហ្វូដ (ខេមបូឌា) បានផ្ដល់នូវឱកាសឈ្នះមហារង្វាន់ដ៏ពិសេស ពីនំស្រួយ ណាបាទី យ៉ាងច្រើនសន្ធឹកសន្ធាប់រួមមាន ម៉ូតូហុងដាឌ្រីម ២០២៤ កង់អគ្គិសនី មាសសុទ្ធ១ជី ទូរស័ព្ទដៃ កង្ហា កាបូបស្ពាយ និងរង្វាន់នំស្រួយ ណាបាទី ជាច្រើនរង្វាន់ទៀត ជូនដល់អតិថិជនរបស់ខ្លួន។
-លក្ខខណ្ឌចូលរួមផ្សងសំណាងដោយងាយៗ ក្នុងឱកាសឈ្នះមហារង្វាន់ ពីនំស្រួយ ណាបាទី អតិថិជនគ្រាន់តែ សរសេរឈ្មោះ, លេខអត្តសញ្ញាណប័ណ្ណ, អាសយដ្ឋានបច្ចុប្បន្ន និង លេខទូរស័ព្ទ កឹបភ្ជាប់ជាមួយនឹងសម្បកកញ្ចប់នំស្រួយណាបាទី (រសជាតិមួយណាក៏បាន) រួចយកទៅដាក់ក្នុងធុងឆ្នោតដែលនៅជិតលោកអ្នកបំផុត។ កម្មវិធីចាប់ផ្ដើមពីថ្ងៃនេះរហូតដល់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤។ ការចាប់រង្វាន់នឹងធ្វើឡើងរៀងរាល់១ខែម្ដង។ -អ្នកឈ្នះរង្វាន់ នឹងប្រកាសនៅក្នុង ហ្វេសប៊ុកផេកផ្លូវការ (Nabati Cambodia) និងតាមបណ្ដា ប្រព័ន្ធផ្សព្វផ្សាយសង្គមនានា។ អ្នកឈ្នះរង្វាន់ត្រូវអញ្ជើញមកទទួលរង្វាន់នៅក្រុមហ៊ុន ឬ តំណាងចែកចាយដោយផ្ទាល់ និងភ្ជាប់មកជាមួយនូវ អត្តសញ្ញាណប័ណ្ណ ឬសៀវភៅស្នាក់នៅ ឬសំបុត្រកំណើត។ ប្រសិនបើរាល់ការទាក់ទងទៅអ្នកឈ្នះរង្វាន់ពុំមានការឆ្លើយតប ចំនួន៣ថ្ងៃ ក្រុមហ៊ុននឹងធ្វើការផ្ទេររង្វាន់ទៅអ្នកឈ្នះបន្ទាប់។ -លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្តន៍។លេខទូរស័ព្ទទំនាក់ទំនង 098 777 271។ នំស្រួយណាបាទី ជាផលិតផលមានគុណភាពខ្ពស់មកពីប្រទេសឥណ្ឌូនេស៊ី ត្រូវបានចែកចាយនៅលើទីផ្សារអន្ដរជាតិជាង ៦០ប្រទេស ចាប់តាំងពីឆ្នាំ ២០១១ និងត្រូវបានចែកចាយក្នុង ប្រទេសកម្ពុជា ដោយក្រុមហ៊ុន ណាប៉ាទិ ហ្វូដ (ខេមបូឌា) ឯ.ក ក្នុងឆ្នាំ ២០១៩ រហូតដល់បច្ចុប្បន្ន៕






