គ្មានអ្វីធំជាងក្ដីស្រលាញ់ចេញពីចិត្ត ចេញពីបេះដូងទេ អ្នកកំពង់ធំអាចធ្វើបាន បីមនុស្សដោយក្ដីស្រលាញ់ បានរហូតដល់៥ម៉ោង៥៤នាទី ឈ្នះម៉ូតូថ្មីម្តង ៣គ្រឿងពីប៊ូសស្រ្តង ក៏មិនចាញ់ជ័យលាភីប្រចាំខេត្តកំពង់ឆ្នាំងដែរ ក្នុងមហាព្រឹត្តការណ៍លើកតម្កើងស្ត្រីធំជាងគេទូទាំងប្រទេស “ប៊ូសស្រ្តង ព្រឹត្តិការណ៍បីស្រ្តី រដូវកាលទី២” ដែលធ្វើឡើងនៅរង្វង់មូលលោកតាក្រហម ក ទីរួមខេត្តកំពង់ធំ នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤។ សប្ដាហ៍មុន ប៊ូសស្រ្តង មហាព្រឹត្តិការណ៍បីស្រ្តី រដូវកាលទី២ ខេត្តកំពង់ឆ្នាំង រកឃើញម្ចាស់ជ័យលាភី ៣គូ បីស្ត្រីខ្លាំងជាងគេ យូរជាងគេ បីបានរហូតជិត ៤ម៉ោង៣៤នាទី ទទួលបានម៉ូតូថ្មីសរុប ៣គ្រឿងពីប៊ូសស្រ្តង។ សប្ដាហ៍នេះប៊ូសស្រ្តងបានរកឃើញម្ចាស់ជ័យលាភី ៣គូ ឈ្នះម៉ូតូ ៣គ្រឿង បង្កើតកំណត់ត្រាថ្មីបីស្រ្តីយូរជាងគេប្រចាំខេត្តកំពង់ធំ ប្រើពេលបីបានរហូត៥ម៉ោង៥៤នាទី ហើយក្នុង១គូ ទទួលបានម៉ូតូថ្មី YAMAHA X-Ride ១គ្រឿង សរុប ៣គ្រឿង បានទៅលើលោក គីម សុផាត, លោក សើ ណាស៊ី និងលោក ងួន សង់ ជាពិសេស ប៊ូសស្រ្តង ចិត្តល្អលើកទឹកចិត្តដល់ជ័យលាភីជាប់ចំណាត់ថ្នាក់លេខ៤ និងលេខ៥ ក្នុង ១គូ ទទួលបានទូរស័ព្ទស៊េរីទំនើប ២គ្រឿង។ “ប៊ូសស្រ្តង ព្រឹត្តិការណ៍បីស្រ្តី រដូវកាលទី២” ជាមហាព្រឹត្តិការណ៍បង្ហាញក្ដីស្រលាញ់ចំពោះស្រ្តី លើកតម្កើងស្រ្តីធំជាងគេទូទាំងប្រទេស ឆ្នាំនេះ ប៊ូសស្រ្តងរៀបចំកាន់តែធំជាងឆ្នាំមុន មានការប្រកួតបីស្រ្តីតាមបណ្ដាខេត្តក្រុង រហូតដល់ថ្ងៃព្រឹត្តិការណ៍ធំ ប្រកួតបីស្រ្តីឈ្នះឡានក្នុងថ្ងៃទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា។ ហើយខេត្តកំពង់ធំ ជាខេត្តទី២ដែលចាប់ផ្ដើមប្រកួតបីស្រ្តី។ សប្ដាហ៍បន្ទាប់ ប៊ូសស្រ្តង នឹងរៀបចំនៅខេត្តត្បូងឃ្មុំ នាថ្ងៃទី១០ កុម្ភៈ ឆ្នាំ២០២៤ ដូច្នេះបងប្អូនអ្នកត្បូងឃ្មុំដែលចង់បង្ហាញភាពខ្លាំងរបស់ខ្លួនជាមួយប៊ូសស្រ្តង ចង់បីស្រ្តីផ្ទាល់ ក្នុងមហាព្រឹត្តិការណ៍ ប៊ូសស្រ្តង បីស្រ្តី រដូវកាលទី២ ដើម្បីចូលរួមលើកកម្ពស់និងឱ្យតម្លៃស្រ្តីទាំងអស់គ្នា អាចចុះឈ្មោះបានចាប់ពីថ្ងៃនេះតទៅ តាមរយៈ https://bit.ly/3vAdFXa ឬហ្វេសប៊ុកផេក Boostrong ឬទូរស័ព្ទលេខ ០៩៦ ៦៦ ៥៥ ០៥៣។ ប៊ូសស្រ្តងលើកតម្កើងស្រ្តី! ស្រលាញ់ស្រ្តី ញុំាប៊ូសស្រ្តង។ សម្រួលដោយ ទៀង បុណ្ណរី