លាភធំណាស់អ្នកបាត់ដំបង ញុំាប៊ូសស្រ្តង ត្រូវរង្វាន់ឡានខ្លាញ់គោ ម្ដង ២គ្រឿង

ឆ្នាំថ្មី អ្នកបាត់ដំបង មានលាភសំណាងធំណាស់ ញុំាប៊ូសស្រ្តងឆ្ងាញ់ត្រជាក់ៗ បានកាដូរឡានថ្មីខ្លាញ់គោ ម្ដង ២គ្រឿង ក្រុមហ៊ុនដឹកយកប្រគល់ជូនដល់ផ្ទះ។  អបអរសាទរ គូស្នេហ៍ ២គូ ញុំាប៊ូសស្រ្តង ក្លាយជាម្ចាស់ឡានថ្មីខ្លាញ់គោពីប៊ូសស្រ្តង នាំលាភនាំជ័យ សិរីសួស្ដីចូល ក្នុងគ្រួសារ។ ម្ចាស់រង្វាន់ឡានថ្មីខ្លាញ់គោពីប៊ូសស្រ្តង លេខរៀង ០២៣ គឺបងប្រុស យ៉ុង ភក្ដី និងភរិយាឈ្មោះ ស៊ុន ស្រីភ័ស មានស្រុកកំណើតនៅភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បច្ចុប្បន្នពួកគាត់ទាំងពីរធ្វើការជាកម្មករសំណង់នៅព្រំដែនខ្មែរ-ថៃ។ រីឯម្ចាស់រង្វាន់ឡានថ្មីខ្លាញ់គោពីប៊ូសស្រ្តង លេខរៀង ០៣០ គឺបងស្រី សួន សម្បត្តិ អាយុ ៤៨ឆ្នាំ មុខរបរជាស្រ្តីមេផ្ទះ និងស្វាមីឈ្មោះ គង់ វាសនា អាយុ ៥២ឆ្នាំ មុខរបរជាគ្រូបង្រៀន បច្ចុប្បន្នរស់នៅភូមិបឹងអំពិល ឃុំព្រែកជីក ស្រុករុក្ខគីរី ខេត្តបាត់ដំបង។  នេះបានថា ប៊ូសស្រ្តងឆ្ងាញ់ខ្លាំង ឆ្ងាញ់រហូតមានអតិថិជនពេញនិយមញុំាគ្រប់ទីកន្លែង ថែមទាំងចែករង្វាន់ធំច្រើនជាងគេ ជាក់ស្ដែងដូចអ្នកបាត់ដំបងអ៉ីចឹង ត្រូវរង្វាន់ឡានថ្មីខ្លាញ់គោ ម្ដង ២គ្រឿង។ ដូច្នេះចង់ឆ្ងាញ់ ចង់បានឡានថ្មីខ្លាញ់គោ ញុំាប៊ូសស្រ្តង។  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង